ព័ត៌មានជាតិ
ក្រុមហ៊ុនធំ៤ ផ្តល់ឱកាសការងារជិត ៣០០ កន្លែងកាន់ CV ទៅសម្ភាសន៍ភ្លាម
ក្រុមហ៊ុនធំៗចំនួន ៤ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៥៩ កន្លែង ក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្រុមហ៊ុនទាំងបួនដែលនឹងចូលរួមក្នុងវេទិកាការងារស្អែកនេះមានដូចជា៖ ផ្សារទំនើប AEON Mall ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុន CHIP MONG និងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក។

លោកស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia បានឱ្យដឹងថា សម្រាប់វេទិកាការងារនៅថ្ងៃទី ១៩ ស្អែកនេះ AEON នឹងនាំយកឱកាសការងារជាច្រើនមុខតំណែងផ្តល់ជូនដល់អ្នកស្វែងរកការងារ ឬអ្នកចង់ផ្លាស់ប្តូរការងារ។
លោកបន្ថែមថា AEON ជាផ្សារទំនើបមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលធ្វើឱ្យផ្សារទំនើបមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ពិសេសទៅទៀត ផ្សារទំនើប AEON តែងតែគោរពតាមលក្ខខណ្ឌការងារ និងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដែលបានផ្តល់ដល់បុគ្គលិករបស់យើង។

យ៉ាងណាក៏ដោយ លោក សំឆៃយ៉ា ក៏មិនភ្លេចអរគុណចំពោះការរួមចំណែករបស់ NEA ដែលតែងតែគាំទ្រចំពោះAEON ក្នុងការជ្រើសរើសរើសបុគ្គលិកកន្លងមក ចាប់តាំងពី AEON មានវត្តមាននៅប្រទេសកម្ពុជាជាលើកដំបូងរៀងមក។
អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia រូបនេះបានជំរុញដល់សិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប AEON ត្រូវមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ពិសសេសត្រូវរៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារយើងនៅទីតាំងអាគារ NEA ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?