ព័ត៌មានជាតិ
តុលាការ ផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ៣ឆ្នាំ ក្រោមបទញុះញង់
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់»។

សាលក្រមដែលប្រកាសដោយលោកស្រីចៅក្រម ឈុន ដាវី និងលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ក៏បានសម្រេចពិន័យប្រាក់ជនជាប់ចោទចំនួន៤លានរៀលបង់ចូលថវិការដ្ឋ និងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើកាលណាជនត្រូវចោទមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះ។
គួរជម្រាបថា លោក ថាច់ សេដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់» ក្រោយពេលលោកបានថ្លែងសារនៅក្នុងការជួបជុំមួយនៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២ ខណៈការថ្លែងសាររបស់លោក មានចរិតញុះញង់ រើសអើងនៅក្នុងសង្គមខ្មែរ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវចាប់ខ្លួន កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ពេលកន្លងទៅ លោកធ្លាប់បានស្នើទៅតុលាការរាជធានីភ្នំពេញ សុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីបាននៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែ តុលាការបានបដិសេធមិនទទួលយកសំណើសុំតម្កល់ប្រាក់នោះឡើយ។ ដោយមិនបាននៅក្រៅឃុំ មេធាវីរបស់លោក ថាច់ សេដ្ឋា បានបន្តប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែនៅតែបរាជ័យដដែល។ បន្ទាប់មក លោកមេធាវី ជួង ជូងី បានបន្តប្ដឹងឡើងតុលាការកំពួល ហើយតុលាការបានសម្រេចមិនឱ្យជនត្រូវចោទនៅក្រៅឃុំ និងបញ្ជូនឱ្យតុលាការថ្នាក់ក្រោមជំនុំជម្រះតាមច្បាប់ រហូតដល់ថ្ងៃកាត់ទោស និងផ្ដន្ទាទោសនេះ៕
អត្ថបទដោយ៖ មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ