Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ គិតត្រឹម​​ខែ​តុលា ខេត្តព្រះសីហនុមាន​សំណង់អគារខ្ពស់ៗ​ចំនួន ១០៦៩ អគារ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ តុលានេះថា បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។

លោកបានបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ ស្មើនឹង​១៦១ គម្រោងសំណង់អគារកំពុងដំណើរការសាងសង់មានចំនួន ៥៣ អគារ ស្មើនឹង ២៩គម្រោង និងអគារផ្អាកការសាងសង់ជាបណ្តោះអាសន្ន (ជាប់គាំង) មានចំនួន ៣៦៤ អគារ ស្មើនឹង ៣៤១ គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគរបស់ជនជាតិចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានពន្យល់បន្ថែមថា «ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ មានលំហូរទុនវិនិយោគ ទីផ្សារកាស៊ីណូ និងអចលនទ្រព្យ ដែលធ្វើឱ្យមានកំណើនយ៉ាងគំហុកនៃអគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០-២០២២ ដោយសារការចាកចេញរបស់ទីផ្សារ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកល ធ្វើឱ្យបាត់បង់វិនិយោគ និងទីផ្សារ ក្នុងនោះមានគម្រោងវិនិយោគ និងអគារជាប់គាំងជាច្រើនដូចបានបង្ហាញតួលេខខាងលើ»។

ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ។ ក្នុងនោះរាជរដ្ឋាភិបាលសម្រេច៖
-ដាក់ចេញ “វិធានការជាកញ្ចប់” ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យមសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
-“វិធានការជាកញ្ចប់” នេះ រួមបញ្ចូល ១) ការកំណត់និយមន័យ និងវិសាលភាព ២) វិធានការទូទៅ និង៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

“វិធានការជាកញ្ចប់” នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹម​និយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦មក ក្នុងខេត្តព្រះសីហនុ។

លោកសង្ឃឹមថា ការដាក់ចេញនូវ”វិធានការជាកញ្ចប់” របស់រាជរដ្ឋាបាលខាងលើនេះ នឹងអាចជួយដោះស្រាយវិបត្តអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម