Connect with us

ព័ត៌មានជាតិ

ជប៉ុន សន្យាជួយបង្រៀនជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់នគរបាលកម្ពុជា

បានផុស

នៅ

អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន លោកSANO Tomoki សន្យាជួយបណ្តុះបណ្តាលកសាងសមត្ថភាព ជំនាញ​ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយនឹងផ្តល់ជូនតាមរយៈអង្គការចៃកា (Jica) នៅកម្ពុជា។

ភាគីជប៉ុន សន្យាជួយបែបនេះ គឺតបតាមសំណើររបស់លោក ស ថេត ដែលស្នើភាគីនគរបាលជាតិជប៉ុន ពិនិត្យលទ្ធភាពបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាព។

(រូបថត លោក SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងលោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមខ្លឹមសារនៃជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា ជាមួយ លោក SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន។

ក្នុងជំនួបដែលធ្វើឡើងក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ  លោក SANO Tomoki បានអរគុណនគរបាលជាតិកម្ពុជា ដែលកន្លងមកបានសហការគ្នាយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើស។ ក្រៅតែពីការអរគុណភាគី ជប៉ុនក៏បានស្នើសុំដល់ លោក ស ថេត បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិជប៉ុន។

(លោក SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន។)

ជាការឆ្លើយតប លោក ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា សន្យាបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសបច្ចេកវិទ្យា ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

ពីជំនួបកាលពីថ្ងៃទី១៧ ខែតុលានេះ លោក SANO Tomoki  ក៏បានអប​អរចំពោះលោក ស ថេត ដែលត្រូវបាន ព្រះមហាក្សត្រកម្ពុជា តែងតាំងជាអគ្គស្នងការនគរបាលជាតិ។

សូមជម្រាបថា ជំនួបទ្វេភាគីនេះធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ (The 41st ASEANAPOL CONFFERENCE) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសន្តិសុខ» នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៥ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

Sokha Hotels

ព័ត៌មានពេញនិយម