Connect with us

ព័ត៌មានជាតិ

​អ្នកនាំពាក្យ៖ ជំនន់ទឹកស្ទឹងព្រែកត្នោតកើនឡើងសន្សឹមៗ តែស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន​

បានផុស

នៅ

ជំនន់ទឹកស្ទឹងព្រែកត្នោតស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន បើទោះបីមានការបើកទំនប់ទឹកមួយចំនួននៅផ្នែកខាងលើ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣នេះថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតបន្តកើនឡើងសន្សឹមៗ ប៉ុន្តែមានជំនន់តែក្នុងស្ទឹង វាមិនមានបែកវាលល្ហល្ហាចដូចពេលកន្លងមកទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថាបញ្ជាក់ថា៖ «ឥឡូវនេះ​វាគ្រាន់តែលិចតំបន់វាលទំនាបអមសងខាងស្ទឹងតិចតួច ​វាអត់មានទឹកបែកវាលដូចមុន អញ្ចឹងបានន័យថា វាមិនធំដូចពេលកន្លងមកទេ​ ប៉ុន្តែវានឹងកើនឡើងបន្ដិចបន្ថែមទៀត»។

​បើតាមលោក ចាន់ យុត្ថា នៅឆ្នាំនេះស្ទឹងព្រែកត្នោតមានជំនន់ ២ ដងរួចមកហើយ ហើយនេះជាជំនន់លើកទី ៣ ខណៈជំនន់ ២ ដង ក្រោមផ្លូវជាតិលេខ ៣ កម្ពស់ទឹកមានម្ដងបានកើនដល់ ៩,៣០ ម៉ែត្រ ​ឥឡូវនេះទឹកស្ទឹងព្រែកត្នោត ទំនប់កំពង់ទួលកម្ពស់ទឹក​ទើបតែ ៨,០៥ ម៉ែត្រ បើយើងប្រៀបធៀប​ពីលើកមុននៅកម្ពស់ជាង១ ម៉ែត្រទៀត ខណៈលោក ចាន់ យុត្ថាអះអាងថា​ស្ថានភាពនេះ អាចនឹងឈានទៅប្រហាក់ប្រហែលនឹងជំនន់លើកមុន។

​មន្ត្រីធនធានទឹកដដែលរូបនេះបានឱ្យដឹងថា នៅផ្នែកខាងលើទឹកជំនន់មានតែក្នុងស្ទឹង​ ទឹកមិនបែកវាលដែលធ្វើឱ្យយើងព្រួយបារម្ភនោះទេ។

ជាទូទៅ ជំនន់ស្ថិតនៅក្នុងស្ថានភាពមួយដែលអាចគ្រប់គ្រងបាន ខណៈទឹកនេះកើតមានដោយសារភ្លៀងធ្លាក់ពីថ្ងៃមុន និងទឹកភ្លៀងយប់ម្សិលមានភ្លៀង ១០៧ មីលីម៉ែត្រនៅតំបន់មួយចំនួន។

ទ្វារទឹករលាំងជ្រៃដែលបានបើកចំនួន ៥ ទ្វារ មានធារទឹកប្រមាណ ៣០០-៣៥០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី ក៏មិនចោទជាបញ្ហាដល់ការដោះទឹកនៅផ្នែកខាងក្រោមដែរ។ ស្ទឹងព្រែកត្នោតផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពដោះទឹកប្រមាណ ៩០០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម