Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានជាតិ និងអន្តរជាតិចំនួនប៉ុន្មាន?

បានផុស

នៅ

គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាមានអាកាសយានដ្ឋានដែលកំពុងដាក់ឱ្យដំណើរការសរុបចំនួន៧ ក្នុងនោះមានអាកាសយានដ្ឋានជាតិចំនួន៤ និងអន្តរជាតិ​ចំនួន៣ ហើយកម្ពុជា ក៏បាននិងកំពុងសាងសង់អាកាសយានដ្ឋានជាតិចំនួន១ និងអន្តរជាតិចំនួន១។

(អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងនៅក្នុងស្រុកសូទ្រនិគម។ )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អាកាសយានដ្ឋានជាតិចំនួន៤ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរួមមាន  អាកាសយានដ្ឋានខេត្តកំពង់ឆ្នាំង អាកាសដ្ឋានខេត្ដកោះកុង អាកាសយានដ្ឋានខេត្តបាត់ដំបង អាកាសយានដ្ឋានខេត្តស្ទឹងត្រែង។

(អាកាសយានដ្ឋានជាតិខេត្តស្ទឹងត្រែង អាកាសយានដ្ឋានជាតិខេត្តកំពង់ឆ្នាំង និងអាកាសយានដ្ឋានជាតិខេត្តបាត់ដំបង។)

ចំពោះអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងដំណើរការរួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន SCA​ ។ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ស្ថិតក្រោមការគ្រប់គ្រង និងធ្វើទំនើបកម្មដោយក្រុមហ៊ុន​ SCA ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលមានទីតាំងក្នុងស្រុកសូទ្រនិគម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។

ដោយឡែក កម្ពុជា ក៏បាននិងកំពុងសាងសង់អាកាសយានដ្ឋានជាតិតារាសាគរស្ថិតនៅខេត្តកោះកុង និងកំពុងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅបន្ថែមទៀត។

(រូបភាពប្លង់សាងសង់អាកាសយានដ្ឋានជាតិតារាសាគរខេត្តកោះកុងខាងឆ្វេង និងប្លង់សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅខាងស្ដាំ។)

រដ្ឋលេខាធិិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានគម្រោងស្តារនិងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង 4C គម្រោងកែលម្អអាកាសយានដ្ឋានកោះកុងសព្វថ្ងៃ គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីថ្មី 3C សាងសង់លើទីតាំងថ្មី គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី 3Cនៅលើទីតាំងថ្មី គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី 3C សាងសង់លើទីតាំងថ្មី និងគម្រោងសាងសង់អាកាសយានដ្ឋានប៉ោយប៉ែតផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម