ព័ត៌មានជាតិ
លោកបណ្ឌិត ផុន ណារិន ផ្តាំទៅនិស្សិតទាំងអស់ បើចង់ជោគជ័យសូមព្យាយាមធ្វើការស្រាវជ្រាវ
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា និងជាប្រធានគណៈកម្មការដឹកនាំការសរសេរសារណាបញ្ចប់ការសិក្សា បានអំពាវនាវឲ្យនិស្សិតទាំងអស់នៅប្រទេសកម្ពុជាចូលយកចិត្តទុកដាក់ធ្វើការស្រាវជ្រាវដើម្បីទទួលបាននូវចំណេះដឹងទូលំទូលាយ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាបានរៀបចំកម្មវិធីការពារសារណាបញ្ចប់ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៤ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

លោកបណ្ឌិតបានបន្ថែមថា ប្អូនៗនិស្សិតទាំងអស់បើចង់ជោគជ័យសូមព្យាយាមធ្វើការស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ទៅថ្ងៃខាងមុខ ហើយចំពោះកិច្ចការស្រាវជ្រាវនេះដែរទាំងសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ក៏តម្រូវឱ្យធ្វើនិក្ខេបបទ ក្នុងមួយឆ្នាំម្តង ដើម្បីស្វែងរកអ្វីដែលថ្មី ពោលគឺត្រូវធ្វើជារៀងរហូត ព្រោះវិទ្យាសាស្ត្រនាពេលបច្ចុប្បន្នមានការវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ និងជឿនលឿនខ្លាំង បើមិនដូច្នេះទេ យើងមិនអាចតាមគេទាន់ឡើយ។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំកម្មវិធីការពារសារណាបញ្ចប់ការសិក្សា និស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៤ ជំនាញ ហិរញ្ញវត្ថុ និងធនាគារ រួមទាំងពាណិជ្ជកម្មអន្តរជាតិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន និងជាប្រធានគណៈកម្មការដឹកនាំការសរសេរសារណាបញ្ចប់ការសិក្សា។

កម្មវិធីការពារសារណាបញ្ចប់ការសិក្សានេះដែរ ត្រូវបានរៀបចំ ដោយគណៈកម្មការនានា ដែលបានចាត់តាំងដោយក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ និងត្រួតពិនិត្យ ដោយឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម។ដំណើរការសរសេរសារណា ត្រូវបានចាប់ផ្តើមឡើងតាំងពីពេលនិស្សិតចូលសិក្សាដើមឆ្នាំទី៤ ដោយចែកចេញជា២ដំណាក់កាល រួមមាន៖ ការការពារគម្រោងសារណាដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងការការពារសារណាបញ្ចប់ការសិក្សាដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះតែម្តង។ ក្នុងកម្មវិធីការពារសារណាបញ្ចប់ការសិក្សានេះ មាននិស្សិតសរុបចំនួន ៨នាក់ (ស្រី ៥នាក់) ចែកចេញជា ៥ប្រធានបទដូចខាងក្រោម៖
– ប្រធានបទទី១៖ ផលប៉ះពាល់នៃគុណភាពសេវាកម្ម ភាពពេញចិត្តរបស់អតិថិជន កេរ្តិ៍ឈ្មោះធនាគារ និងទំនុកចិត្ត ទៅលើភាពស្មោះត្រង់របស់អតិថិជននៅក្នុងធនាគារពាណិជ្ជ (ករណីសិក្សានៅធនាគារអេស៊ីលីដា ភីអិលស៊ី)
– ប្រធានបទទី២៖ កត្តាដែលជះឥទ្ធិពលដល់ភាពជោគជ័យរបស់ Starbucks៖ ករណីសិក្សាស្តីពីការពេញចិត្តរបស់អតិថិជនចំពោះកាហ្វេ Starbucks ក្នុងរាជធានីភ្នំពេញ
– ប្រធានបទទី៣៖ ការទទួលយកនូវឧបករណ៍ទូទាត់បែបឌីជីថលPayBand តាមរយៈគំរូនៃការទទួលប្រើបច្ចេកវិទ្យា(TAM) និងនវានុវត្តន៍បច្ចេកវិទ្យា(DIT)៖ ករណីសិក្សាលើ ACLEDA PayBand”
– ប្រធានបទទី៤៖ វិភាគលើកត្តាដែលជះឥទ្ធិពលទៅលើឥរិយាបថក្នុងការសម្រេចចិត្តវិនិយោគ នៅក្នុងទីផ្សារមូលបត្រកម្ពុជា។
– ប្រធានបទទី៥៖ ដំណើរការនៃការផ្ដល់ឥណទានសហគ្រាសខ្នាតមធ្យមនៅធនាគារអេស៊ីលីដា។

ប្រធានបទទាំងអស់នេះ គឺជាប្រធានបទដែលមានសារសំខាន់ ហើយនិស្សិតចាប់អារម្មណ៍ជ្រើសរើសយកមកធ្វើការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៅលើចំណេះ និងជំនាញដែលបានសិក្សា៣ឆ្នាំរួចមកហើយ ឲ្យកាន់តែ ទូលំទូលាយ និងស៊ីជម្រៅ ពាក់ព័ន្ធនឹងវិស័យធនាគារ ហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។ ក្រៅពីចំណេះដឹងដែលមានសារសំខាន់ខ្លាំងចំពោះនិស្សិតផ្ទាល់ លទ្ធផលនៃការស្រាវជ្រាវនេះក៏បានចូលរួមចំណែកជាប្រយោជន៍សម្រាប់សាធារណជន ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យទាំងនេះផងដែរ។

មកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកកម្ពស់ និងគាំទ្រការស្រាវជ្រាវយ៉ាងសកម្ម តាមរយៈការលើកទឹកចិត្តឲ្យនិស្សិតធ្វើការសរសេរសារណា និងការសរសេររបាយការណ៍ស្រាវជ្រាវ ក៏ដូចជាការបោះពុម្ពទស្សនាវដ្តីវិទ្យាសាស្ត្រផងដែរ។ ជាលក្ខណៈតំបន់ បុគ្គលិកអប់រំពេញម៉ោងរបស់វិទ្យាស្ថាន ចំនួន៣រូបបានចូលរួមបោះពុម្ពអត្ថបទស្រាវជ្រាវនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ។ នៅកម្រិតជាតិ វិទ្យាស្ថានបានបោះពុម្ពទស្សនាវដ្តីវិទ្យាសាស្ត្រ ចំនួន៣ (AIB Research Series Volume 1, 2 & 3) ដែលទស្សនាវដ្តីវិទ្យាសាស្ត្រទាំង៣នេះ មានការចងក្រងអត្ថបទស្រាវជ្រាវ ចំនួន២៧របស់គណៈគ្រប់គ្រង បុគ្គលិកអប់រំពេញម៉ោង និងវេលាការ ហើយនិងអតីតនិស្សិត ដែលបានបញ្ចប់ការសិក្សា។ សម្រាប់កម្រិតវិទ្យាស្ថាន មាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៤ជំនាន់រួចមកហើយដែលបានជ្រើសរើសការសរសេរសារណាដើម្បីបញ្ចប់ការសិក្សា និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ កំពុងសរសេររបាយការណ៍ស្រាវជ្រាវ ដើម្បីបំពេញលក្ខខណ្ឌប្រឡងបញ្ចប់ការសិក្សាផងដែរ។ សម្រាប់និស្សិតបរិញ្ញាបត្រទាំង៤ជំនាន់នេះ មាននិស្សិតសរុបចំនួន៥៥នាក់ (ជំនាន់ទី១ មាន១៨នាក់ ជំនាន់ទី២ មាន៩នាក់ ជំនាន់ទី៣ មាន២០នាក់ និងជំនាន់ទី៤ មាន៨នាក់) បានជ្រើសរើសការសរសេរសារណាជាឯកត្តជន និងក្រុម ហើយសម្រាប់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១ មានចំនួន១៤នាក់ ដែលកំពុងតែសរសេររបាយការណ៍ស្រាវជ្រាវជាឯកត្តជនផងដែរ។

កម្មវិធីការពារសារណាបញ្ចប់ការសិក្សាលើកទី៤នេះ សបញ្ជាក់ឲ្យឃើញថាវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា កំពុងតែយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ និងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីគាំទ្រដល់ចក្ខុវិស័យ បេសកកម្មរបស់វិទ្យាស្ថាន ក៏ដូចជារួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់ការស្រាវជ្រាវ នៅតាមគ្រឹះស្ថានឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១) រាជរដ្ឋាភិបាល នានីតិកាលទី៧ នៃរដ្ឋសភាជាតិ៕
ដោយ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ