ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី រៀបចំវគ្គបណ្តុះបណ្តាលក្រុមការងារសកម្មភាពជនពិការ អ្នកជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជុំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី គីម ចន្ទនី អភិបាលរងខេត្តកែប តំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបចូលរួមវគ្គបណ្ដុះបណ្ដាល សកម្មជនពិការភាព ជាមួយក្រុមការងារក្រសួងកិច្ចការនារី សហការជាមួយមន្ទីរកិច្ចការនារីខេត្តកែបបានរៀបចំស្ដីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព ជូនដល់សិក្ខាកាមដែលជាជនបង្គោលយេនឌ័រ មកពី៩រាជធានីខេត្ត មានរាជធានីភ្នំពេញ កណ្ដាល ព្រៃវែង ព្រះសីហនុ កោះកុង កំពុងស្ពឺ តាកែវ សៀមរាប និងខេត្តកែប ប្រមាណ៤៨នាក់។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

នៅក្នុងពិធីនោះមានមតិស្វាគមន៍របស់លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប បានបញ្ជាក់ឱ្យដឹងថា នៅទូទាំងខេត្តកែប មានជនពិការភាពចំនួនសរុប៦៥៩នាក់ ស្រី៣០២នាក់ ក្នុងនោះជនពិការអាយុក្រោម១៨ឆ្នាំ ៥១នាក់ ស្រី៣០នាក់ ជនពិការអាយុ១៨ឆ្នាំឡើង មានចំនួន៦០៨នាក់ ស្រី ២៧២នាក់ ជនពិការដែលមានបណ្ណសមធម៌ មានចំនួន ២៤២នាក់ ដោយឡែក ជនពិការដែលគ្មានបណ្ណសមធម៌ មានចំនួន៤១៧នាក់ ដែលពួកគាត់មិនស្ថិតនៅក្នុងគ្រួសារក្រីក្រ។

លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប បានបន្ដថា នៅឆ្នាំ២០២២កន្លងទៅនេះ ខេត្តកែបបានកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តកែប ពី១៦,៤៩% នៅឆ្នាំ២០២១ មកត្រឹម ២,៦១% នៅឆ្នាំ២០២៣នេះ។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដានោះ លោកជំទាវ ញ៉ែម មរកត មានប្រសាសន៍បញ្ជាក់ថា តាមផែនការយុទ្ធសាស្រ្ដជាតិស្ដីពីជនពិការភាព ២០១៩-២០២៣ របស់ក្រុមប្រឹក្សាជនពិការបង្ហាញថា ដើម្បីរួមចំណែកកាត់បន្ថយការលំបាកដល់ជនមានពិការភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានដាក់អោយដំណើរការនៃការផ្ដល់របបគោលនយោបាយជូនជនដែលមានពិការភាពក្រីក្រនៅក្នុងសហគមន៍បានចំនួន ១១,៦២៨នាក់ រួមទាំងវិធានការវិជ្ជមានផ្សេងៗទៀត ដែលធ្វើឡើងដើម្បីគាំទ្រជនពិការ រួមមាន ការស្នើរសុំសេវាសុខាភិបាល ដោយគិតថ្លៃជាដើម។

គិតត្រឹមឆ្នាំ២០១៨ ជនដែលមានពិការភាពត្រូវបានជ្រើសរើសចូលបំរើការងារតាមក្រសួងស្ថាប័នចំនួន ៤០ស្ថាប័ន សរុប ២,៣៩៣នាក់ ក្នុងវិស័យឯកជនមានចំនួន ៣,៤៧០នាក់ ក្នុងចំណោមក្រុមហ៊ុន ចំនួន៧៧ក្រុមហ៊ុន។
លោកជំទាវបន្តថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺ ៖
-ជំរុញការអនុវត្ត កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ និងកាត់បន្ថយគ្រាប់មីនមិនទាន់ផ្ទុះឲ្យបានជាអតិបរិមា។

-លើកកំពស់តួនាទី សិទ្ធអំណាច និងការទទួលខុសត្រូវរបស់ស្ត្រី យុវជន ជនមាន ពិការភាព ក្នុងវិស័យសាធារណៈ រួមទាំងការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជាស្រ្តី យុវជន និងជនមានពិការភាព ដើម្បីទទួលបានមុខតំណែងគ្រប់គ្រងនានានៅក្នុងស្ថាប័នសាធារណៈសំដៅធានាការបង្កើនការចូលរួមរបស់ស្រ្តី យុវជន ជនមានពិការភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាប័ន្ន និងសមធ៌មសង្គមនិងលើកកំពស់ជីវភាពប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីបានសមរម្យនិងថ្លៃថ្នូរ។

លោកជំទាវសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ បានចែករំលែកនូវបទពិសោធន៍ ចំណេះដឹងថ្មីៗទាក់ទងនឹងច្បាប់ជាតិ អន្ដរជាតិ និងគោលនយោបាយនានាពាក់ព័ន្ធនៃការលើកកម្ពស់សិទ្ធិជនពិការ ការបញ្ច្រាបយេនឌ័រ ក្នុងវិស័យពិការភាព ការធ្វើបរិយាបន្នពិការភាព តាមរយៈការធ្វើបទបង្ហាញរបស់លោក ជំទាវអនុរដ្ឋលេខាធិការ លោកជំទាវទីប្រឹក្សា លោកស្រីអគ្គនាយករង គ្រូឧទ្ទេសទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរកិច្ចការនារីខេត្តកែបនាពេលនេះ បានលើកឡើងនូវប្រធានបទមួយចំនួនរួមមាន៖ យេនឌ័រ និងពិការភាព, សេចក្ដីផ្ដេីម នៃការស្វែងរកការគាំទ្រមតិ ការកំណត់ និងវិភាគបញ្ហានិងការវិភាគអ្នកពាក់ព័ន្ធការកំណត់បង្កើតគោលបំណងក្នុងការបង្កើតសារយុទ្ធវិធី ក្នុងការស្វែងរកនៃការគាំទ្រមតិក្នុងការបង្កើតសកម្មភាពនៃផែនការ៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច