Connect with us

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍កោះទន្សាយសម្រេចការ​សាងសង់ជិត៥០ភាគរយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខ

បានផុស

នៅ

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ការសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បានដំណើរសម្រេចបាន​ប្រមាណជិត៥០ភាគរយ ដែលគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពង់ផែកោះទន្សាយនេះថា ជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត។

ដោយឡែកជាមួយគ្នានេះដែលដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាននិងកំពុងដំណើរការដូចគ្នាហើយបានលទ្ធផលប្រមាណ៨២ភាគរយហើយ ដែលគម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ដែរថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោលនាថ្ងៃអនាគត នឹងនាំអោយមានកំណើនភ្ញៀវទេសចរមកទស្សនាខេត្តកែបកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកកុញ នៃភ្ញៀវទេសចរ នៅឆ្នេរកែបផងដែរ។

ជាមួយគ្នានោះដែរ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុកមានលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងលោកស្រី ទិត សុខា អភិបាលរងខេត្ត និងលោក ខេង យ័ន អភិបាលក្រុងកែប និងប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចូលរួមចុះទៅត្រួតពិនិត្យកន្លែងការដ្ឋាន អនុគម្រោងដែលកំពង់សាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងដែលបានសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយផងដែរ។

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB  បានប្រាប់ឱ្យដឹងដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយនេះបើគិតមកទល់ពេលនេះក្នុងការសាងសង់បានសម្រេចចំនួន ៤៩.៨ ភាគរយហើយ កំពង់ផែនេះគ្រោងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ខាងមុខ។

អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ADB បានបន្តឱ្យដឹងថា សម្រាប់គម្រោងមួយទៀត គឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការគិតមកទល់ពេលនេះ សម្រេចបានលទ្ធផលចំនួនប្រមាណ ៨២ ភាគរយហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សម្រាមស្តង់ដារ (បានសម្ភោធរួចរាល់) អនុគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលានាថ្ងៃខាងមុខ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម