Connect with us

ព័ត៌មានជាតិ

សហគមន៍ម្នាស់ទឹកឃ្មុំ ឃុំអូឬស្សីកណ្ដាល ទាញ យកទីផ្សារបង្កើនប្រាក់ចំណូល

បានផុស

នៅ

សហគមន៍ម្នាស់ទឹកឃ្មុំឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ភ្ញៀវទេសចរនិយមទិញទៅបរិភោគនោះ ត្រូវបានរៀបចំជាសហគមន៍ម្នាស់ប្រចាំនៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ផលិតផលទាញយកទីផ្សារ និងបង្កើនប្រាក់ចំណូលទៅកសិករអ្នកដាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទំ នេរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា នេះជាទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អនុវត្តវិស័យកសិឧស្សាហ៍កម្ម កសិទេសចរណ៍ និងកសិពាណិជ្ជករ ជាជ្រុងមួយនិងជាយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់កសិករ ហើយស្ថាប័នជំនាញនឹងរៀបចំសហគមន៍ម្នាស់ផ្អែមដូចទឹកឃ្មុំនេះ ចំពោះម្នាស់នៅខេត្តស្ទឹងត្រែងយើងកំពុងរៀបចំសហគមន៍ ដើម្បីប្រជាជនបានរៀនសូត្រ ហើយគាត់នឹងយកចំណោះដឹងទាំងនេះពង្រីកទៅតាមគ្រួសារ។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា នេះជាការបោះជំហ៊ានថ្មីមួយទៀត ដែលធ្វើឱ្យកសិករមានឱកាសពង្រីកការដាំដុះឱ្យបានច្រើន ហើយមន្ទីរនឹងខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យម្នាស់ទឹកឃ្មុំនេះ បានក្លាយជាកសិផលមានទីផ្សារល្អ ក្នុងទិសដៅមួយជំរុញឱ្យការផលិតម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញមកហើយនេះឱ្យកាន់តែមានច្រើនឡើងថែមទៀត ជាពិសេសសម្របសម្រួលគៀងគរឱ្យមានទីផ្សារពីខាងក្រៅ ដើម្បីចូលមកជួយប្រមូលទិញផលិតផលម្នាស់ ដែលកសិករនៅខេត្តស្ទឹងត្រែងផលិតបាន។

លោក សាយ ករុណា កសិករដាំម្នាស់ទឹកឃ្មុំនៅភូមិអូរឬស្សីកណ្តាល បានបញ្ចាក់ថា នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ខាងមុខនេះ លោកមានបំណងដាំម្នាស់ឱ្យបាន១លាន២សែនដើម នៅលើផ្ទៃដីចម្ការទំហំ១៥ហិកតា។ លោកបន្តថា កន្លងមកម្នាស់ដែលដាំបានក្រៅពីលក់ផ្លៃនៅក្នុងស្រុក លោកបានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រាផលិតចេញពីផ្លែម្នាស់ដើម្បីតម្រូវតាមការលក់នៅក្នុងស្រុកផង និងមានការបញ្ជាទិញពីភាគីចិនផង រីឯការងារទំនាក់ទំនងនាំចេញជាមួយភាគីខាងចិន បានបញ្ជាក់ដែរថា គាត់កំពុងតែស្វះស្វែងបន្តធ្វើបទបង្ហាញនៅស្រុកចិន ហើយនៅពេលណាមានដំណឹងល្អ នឹងចុះកិច្ចព្រមព្រៀងមួយកំណត់ការនាំចេញនៅថ្ងៃណាមួយច្បាស់លាស់ មានចំនួនប៉ុន្មានហើយបច្ចុប្បន្ននេះ នឹងព្យា​យាមមួយមុខទៀត គឺបាននាំយកស្រារបស់ម្នាស់ទៅធ្វើការតាំងពិពរណ៌នៅប្រទេសចិនផ្ទាល់ ហើយបន្ទាប់ពីបានលទ្ធផល​យ៉ាងណា នឹងចុះធ្វើការកុងត្រាផ្ទាល់។

សូមបញ្ជាក់ថា ម្នាស់ទឹកឃ្មុំនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនមួយមកពីប្រទេសចិន បានមកចុះអនុសារណៈនៃការយោគយល់ (ហៅថាMOU )រួចហើយនឹងនាំផ្លែម្នាស់ និងស្រាម្នាស់ទឹកឃ្មុំ ជាភេសជ្ជៈ ទៅកាន់ទីផ្សារប្រទេសចិន ដោយសារតែម្នាស់ជាផលិតផលមានរស់ជាតិឆ្ងាញ់ផ្លែក ដែលកើតចេញពីដំណាំកសិកម្មផលិតដោយកសិករក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម