Connect with us

ព័ត៌មានជាតិ

អ្នក​ភូមិ​វេចបាយ​ទៅ​បង់​ត្រីត​ពី​ដូនតាតាម​​ប្រពៃណីបុរាណ​ តែ​ឆ្នាំនេះ​មិន​សូវ​បាន​ផល

បានផុស

នៅ

ការចេញរកត្រីដោយប្រើឧបករណ៍សំណាញ់របស់អ្នកភូមិ​នៅឃុំ​គោកឃុំ ស្រុកថ្មគោល ខេត្តបាត់ដំបង​គឺជាទំនៀមទម្លាប់តជំនាន់ដែលបន្សល់​ទុកតាំងពីសម័យដើម​រហូតមកដល់បច្ចុប្បន្ននេះ ក៏ពុំទាន់បាត់បង់នៅឡើយខណះដល់រដូវកាលម្តងៗក្រុមអ្នកភូមិតែងតែ​វេចបាយម្ហូប នាំគ្នាទៅបង់សំណាញ់នៅតាមទីកន្លែងតាមទម្លាប់​រាល់​ឆ្នាំ។

ទីកន្លែងដែលអ្នកភូមិទៅបង់នោះគឺជាប្រឡាយលេខ២ក្នុងឃុំគោកឃ្មុំស្រុកថ្មគោល ដែលទីកន្លែងនេះឲ្យតែដល់រដូវកាល ពលរដ្ឋ​សប្បាយចិត្តក្នុងការបង់បានត្រីច្រើន។ យ៉ាងណាមិញ កាលពីថ្ងៃទី ១ នៃរដូវកាលដែលអ្នកភូមិចេញទៅបង់ត្រីពីថ្ងៃទី១៥ ខែតុលា រហូតមកដល់ថ្ងៃទី១៧ ខែតុលា ហាក់មិនបានផលដូចឆ្នាំមុនៗគឺមិនមានត្រីឡើងនៅឡើយ។ អ្នក​ស្រុក​ខ្លះក៏នៅបន្តបង់ហើយអ្នកខ្លះក៏រង់ចាំឲ្យមានត្រីឡើងសិនទើបបន្តចុះទៅបង់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋលើកឡើង​ថា ការ​បង់មិនបានត្រី​ច្រើន​នៅ​ឆ្នាំនេះ ដោយសារ​ត្រីក្នុងបឹងទន្លេសាបបានថយចុះគួរឲ្យកត់សម្គាល់ គួបផ្សំ​បទល្មើសនេសាទនៅតែកើតឡើង។

ជុំវិញការលើកឡើងនេះ​លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង​បានពន្យល់ថា សម្រាប់បងប្អូនដែលចេញទៅបង់ចាប់ពីថ្ងៃទី ១៥ ខែតុលា មិនទាន់មាន​ត្រីច្រើន​ ព្រោះជា​ពេលដែលត្រីមិនទាន់ឡើង គឺចាប់ពី៧-៨កើត ទើបសម្បូរត្រីឡើង រហូតដល់ថ្ងៃ១-២រោជ ទើបស្បើយទៅវិញ។

បើសិនជាដល់ថ្ងៃខាងលើនេះ បង់មិនសូវបានទៀត លោក​បានលើកឡើង​មកពីកត្តា ២ ក្នុងនោះមាន ទី១ បង្កមកពីប្រភពដែលរកនោះនៅជាប់ដី​ស្រែ ហើយកសិករប្រើប្រាស់ជីគីមីច្រើនធ្វើឲ្យត្រីខ្លះងាប់ហើយខ្លះក៏បន្លាស់ទីឈប់ចូលទៅកាន់ទីតាំងនោះទៀត និងកត្តាទី២ បង្កឡើង​ដោយអ្នកភូមិមួយចំនួននៅតែបន្តលួចដើរឆក់ពេលយប់ ធ្វើឲ្យប៉ះពាល់ដល់ ត្រីផ្សេងត្រូវឆក់ងាប់ ឬប្រើស្បៃចាប់យកទាំងត្រីតូចធំគ្មានសល់។ ពពួកត្រីផ្សេងក៏ឈប់ចូលទីតាំង​នោះ​ធ្វើឲ្យ​អ្នកភូមិដែល​រកតាមរយះបង់សំណាញ់បង់លែងបាន។

ជាមួយ​គ្នានេះ មន្រ្តីជនផល​រូប​នេះក៏​លើកឡើងការថយចុះនៃកំណើនត្រីក្នុងបឹងទន្លេសាប ក៏ប៉ះពាល់​នាំ​ឲ្យ​ថយចុះតិចតួចដែរក្នុងឆ្នាំនេះ។

មន្ត្រីដដែលបន្ត​ថា ការរកត្រីរបស់អ្នកភូមិតាមទំនៀមទម្លាប់ជាប្រពៃណី “បង់សំណាញ់” គឺជាទម្លាប់ដ៏ប្រសើរបស់ដូនតាមិនបង្កឲ្យវិនាសពូជត្រីចម្រុះសម្រាប់​រយះពេលវែងឆ្ងាយទៅមុខទៀត។

លោកបានបង្ហាញពី​ឧបករណ៍សំណាញ់មាន ២ ប្រភេទ ដែលអ្នកស្រុកប្រើប្រាស់ដល់សព្វថ្ងៃនោះគឺទី១ សំណាញ់សម្រាប់​បង់អូសទាញយកត្រី និងទី ២ សំណាញ់បង់សម្រាប់ “ទ្រាប” មាន័យថា បង់ហើយមិនអូសទេគឺចុះរាវរក ត្រី ឬច្រមុជទឹករាវ ចាប់ពីក្នុងសំណាញ់តែម្តង។

ឧបករណ៍បែបនេះមិនបង្កឲ្យហិនហោចពូជត្រី ដូចឧបករណ៍កែច្នៃសម័យនេះទេ ដែលបង្កឲ្យត្រីចម្រុះគ្រប់ប្រភេទមិនអាចរួចខ្លួនរាប់ចាប់តាំងពីកូនត្រីតូចៗឡើងទៅត្រូវជាប់ក្នុងស្បៃទាំងអស់ ទើបរដ្ឋបង្កើតច្បាប់ដើម្បីគ្រប់គ្រងឧបករណ៍ទាំងនោះ ក្នុងគោលបំណងអភិរក្សពូជត្រីចម្រុះឲ្យបាននៅគង់វង់សម្បូរបែបសម្រាប់បម្រើ​ដល់សង្គមជាតិទាំងមូល។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម