Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនឡើងជើងហោះហើរ២០ជើងក្នុងមួយថ្ងៃ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១៨ តុលា ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលជើងហោះហើរប្រមាណ ២០ជើង ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់កម្ពុជាថ្មីនៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលផ្តល់ជូនដោយអ្នកនាំពាក្យអាកាសចរស៊ីវិល បានបង្ហាញពីជើងហោះហើររួមមានពី៖ (បាងកកសុវណ្ណភូមិ-សៀមរាប, សៀមរាប-បាងកកសុវណ្ណភូមិ), (ភ្នំពេញសៀមរាប, សៀមរាប-ព្រះសីហនុ), (បាងកកដនមឿង-សៀមរាប, សៀមរាប-បាងកកដនមឿង), (សៀមរាប-ហូជីមិញ), (ភ្នំពេញ-សៀមរាប, សៀមរាប-បាងកកដនមឿង), (ព្រះសីហនុ-សៀមរាប, សៀមរាប-ដាណាង), (ហូជីមិញ-សៀមរាប, សៀមរាប-ហូណូយ)។ល។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃជាង ១ ១០០លានដុល្លារ ទើបដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៦ តុលា មានទំហំធំលើផ្ទៃដីជាង ៧០០ហិកតា ដោយក្នុងមួយឆ្នាំ អាចទទួលបានអ្នក​ដំណើរប្រមាណ ៧លាននាក់ និងទំនិញ ១ម៉ឺនតោន។ ក្នុងនោះ អាចទទួលភ្ញៀវក្នុងមួយម៉ោងបានប្រមាណ ២៥០០នាក់។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់ នៅក្នុងការទ្រទ្រង់វិស័យទេសចរណ៍ និងអាចទាក់ទាញ​បាននូវការ​តភ្ជាប់ជើងហោះ​ហើរពីតំបន់ផ្សេងៗនៅលើពិភពលោកមកកាន់កម្ពុជា។ លោក បានសង្កត់ធ្ងន់ថា អាកាសយានដ្ឋាននេះ ពិតជាមានសក្តានុពលធំ ក្នុងការស្រូប​ទាញទេសចរ និងវិនិយោគិន។ បើតាមលោក តុប សុភ័ក អាកាសយានដ្ឋាននេះ បានរួមចំណែក​យ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ បានផលចំណេញទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស​គោលដៅទេសចរណ៍ខេត្តសៀមរាប និងកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាព​ទទួលអ្នកដំណើរ​តាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ​២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញ​តាមផ្លូវ​អាកាសបានចំនួន​១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០​ខាងមុខ និងអាចទទួល​ជើងហោះ​ហើរបានចំនួន ៦៥,៨០០ជើង​ក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម