Connect with us

ព័ត៌មានជាតិ

បញ្ជូន​ក្មេង​ស្ទាវ​មួយ​ក្រុមទៅតុលា​ការ ក្រោយ​ដើរ​អុកឡុក និង​ដេញ​កាប់​គេ​ឲ្យ​តែ​មើល​មុខ

បានផុស

នៅ

​កន្លងមក​មាន​ក្រុម​យុវជន​៤​នាក់​ គ្មាន​ការងារ​ធ្វើ​ដើរ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​អុកឡុក​ក្នុង​ក្រុង​ប៉ោយប៉ែត​យ៉ាងសកម្ម​ ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ខ្លាំង តែ​ត្រូវ​បាន​បង្ក្រាប​ហើយ​នៅវេលា​ម៉ោង ២​ល្ងាច កាល​ពី​ថ្ងៃ​៤ ខែ​កុម្ភៈ ឆ្នាំ២០២១នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សៅ សារឿន អធិការ​នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក​បាន​ឲ្យ​កំបាំង​ជំនាញ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ទាំង​អស់​នេះ​ឲ្យ​បាន​។​ ក្រោយពី​ទទួល​បាន​បទបញ្ជា​ ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​១​ក្រុម​បាន​ចុះ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​

​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំណត់​មុខសញ្ញា​និង​ធ្វើ​ការ​ឃាត់​ក្មេង​ទំនើង​ទាំង៤​នាក់​នេះ​ បានជា​បន្តបន្ទាប់​ដែល​កំ​ពុង​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុងភូមិ សាស្ត្រ ក្រុង ប៉ោយប៉ែត។ លោក​វរសេនីយ៍ឯក សៅ សារឿន​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ជនសង្ស័យ​ទាំង​៤​នាក់ ទី​១. ​ឈ្មោះ សេង ណាឃីម ភេទ​ប្រុស អាយុ១៥ឆ្នាំ, ទី២​. ឈ្មោះ ឃី សំឡី ហៅខ្លី ភេទ ប្រុស អាយុ១៦ឆ្នាំ, ទី៣. ឈ្មោះ សេង សម្បត្តិ ភេទ​ប្រុស អាយុ១៦ឆ្នាំ និង ជនសង្ស័យ ទី៤. ឈ្មោះ វង់ ភ័ក្ត្រា ហៅប៉ាប៉ាត្រា ភេទប្រុស ជនសង្ស័យទាំង៤​នាក់ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្មេងទំនើង​ទាំង​៤​នាក់​នេះ គឺជាក្រុមក្មេង ដែលតែងតែបង្ករឿង​និង​ធ្វើ​សកម្មភាព​កាប់​គ្នា​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ញឹកញាប់​ណាស់​ ដោយ​គ្មាន​ជម្លោះ​អ្វី​ធំដុំ​ គ្រាន់តែ​មើលមុខក៏ពួកគេវាយកាប់ ឬ បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ផងដែរ។​ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា​ ក្រុម​របស់​ខ្លួន​ពិតជា​បាន​បង្ក​អុកឡុក​ក្នុង​ស្រុកភូមិ​កន្លងមក​ពិតប្រាកដ ដោយ​បាន​ចម្លើយ​សារ​ភាព ដោយ​មាន​ការ​ប្តឹង​ពី​ពលរដ្ឋ​ផង​ជនសង្ស័យ​បាន​បញ្ជូន​មក​ស្នងការ​និង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលា ​ដើម្បី​ដាក់​ទៅ​តាម​ច្បាប់​ហើយ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ចាប់​ឃាតក ដែល​អារក​សម្លាប់​ស្ត្រីម្នាក់ក្នុងចម្ការស្វាយបានហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម