Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដាស់តឿនមន្ត្រីក្រោម​ឱវាទត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឲ្យបាននូវកំណែទម្រង់របស់រាជរដ្ឋាភិបាល

បានផុស

នៅ

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាស់តឿនមន្ត្រីក្រោម​ឱវាទក្រសួងយុត្តិ​ធម៌ទាំងអស់ ត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឲ្យបាននូវកំណែទម្រង់ របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាស់តឿននេះ បានធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងលោក រស់ សារាំ ជាព្រះរាជអាជ្ញាខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា ក្រសួងយុត្តិធម៌ បានកំណត់ទិសដៅកែទម្រង់ក្នុងវិស័យយុត្តិធម៌ ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ។

លោកសង្កត់ធ្ងន់ថា ក្រសួងយុត្តិធម៌ បានកំណត់ទិសដៅកែទម្រង់ ក្នុងវិស័យយុត្តិធម៌ជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ គឺជុំវិញសសរស្ដម្ភទី ២ ដែលហៅថា ជាសសរស្តម្ភកំណែទម្រង់សសរស្តម្ភទី ១ ក្នុងប្រព័ន្ធតុលាការ និងរៀបចំយន្តការថ្មីកែទម្រង់ យន្តការដោះស្រាយវិវាទដីធ្លីកម្ពុជា ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះ​សម្រួលផ្សះផ្សាវិវាទ។

សសរស្ដម្ភទី ២ ជាអាទិភាព នៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តី នៅតាមតុលាការ ដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ ចំណាត់ការរឿងក្តីដោយតុលាការ។

លោកបន្តថា ការកាត់បន្ថយនូវអ្នកទោសក្នុងក្នុងពន្ធនាគារ មិនមែនជាភាពខ្សោយ ក្នុងការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានី-ខេត្តនោះទេ តែជាភាពជោគជ័យមួយ របស់ស្ថាប័នអយ្សការ ជាពិសេសក្រសួងយុត្តិធម៌ក្នុងការអនុវត្ត ផែនការដែលបានដាក់ចេញក្នុងសសរស្តម្ភទី ១។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានដាស់តឿនមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីឯកភាពគ្នា ដើម្បីសម្រេចឲ្យបាននូវកំណែទម្រង់ របស់រាជរដ្ឋាភិបាល ជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងយកចិត្តទុកដាក់បន្ថែម ក្នុងការចាត់ការឲ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនូវសំណុំរឿងនានា ជាពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម