ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣ នឹងផ្ដល់ឱកាសការងារជាង ២ម៉ឺនកន្លែង
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៣នេះ នឹងនាំឱកាសការងារចំនួនប្រមាណជាង ២ម៉ឺនកន្លែង ដល់ក្រុមយុវជន និងសិស្ស-និស្សិត ដែលមានបំណងស្វែងរកការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា និងការបណ្ដុះបណ្ដាលជំនាញបន្ថែមផ្សេងៗទៀត។
ការលើកឡើងនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន និងវេទិកាពិភាក្សា ស្ដីពី «ឱកាសការងារដែលមានសក្ដានុ ពល និងត្រៀមខ្លួនឆ្ពោះទៅពិព័រណ៍ការងារ និងផលិតភាពការងារ ឆ្នាំ ២០២៣» កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣នេះ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣នេះ នឹងប្រព្រឹត្តទៅថ្ងៃទី ១០ និងទី ១១ ខែវិឆ្ឆិកា នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ មកជួបជុំបើកជាស្ដង់ សម្រាប់ជ្រើសរើសបុគ្គលិកចូលធ្វើការងារ។ ជាក់ស្ដែងកាលពីឆ្នាំ ២០២២កន្លងទៅនេះ មានចំនួនអ្នកចួលរួមសរុប ៤០ម៉ឺននាក់ ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ។
ក្រៅពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣នេះ រៀបចំដោយ NEA នៃក្រសួងការងារ បានដាក់ចេញជាយន្តការចំនួន ៣ រួមមាន៖ យន្តការទី ១ ការៀបចំវេទិកាពិព័រណ៍ និងផលិតភាពជាតិ យន្តការទី ២ រៀបចំវេទិកាការងារជាប្រចាំ និងយន្ដការទី ៣ គឺការរៀបចំមណ្ឌលចល័ត ចុះតាមមូលដ្ឋានគោលដៅ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ មិនបានមកចូលរួមក្នុងកម្មវិធី។
លោក កត្តា អ៊ន បន្តទៀតថា គិតមកត្រឹមឆ្នាំ ២០១១ រហូតមកដល់ ២០២៣នេះ ការរៀបចំពិព័រណ៍ការងារ និងផលិត ផលជាតិ គឺមានចំនួន ១២លើករួចមកហើយ ដែលឆ្នាំនេះគឺជាលើកទី ១៣ នៃការបង្កើតកម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ។ លោក កត្តា អ៊ន សង្ឈឹមថា ឆ្នាំ ២០២៣នេះ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពការងារជូនដល់ប្រជាពលរដ្ឋខ្មែរ ពិសេស យុវជន សិស្ស-និស្សិត បានយ៉ាងច្រើនជាងឆ្នាំមុនៗទៅទៀត៕
អត្ថបទ៖ សួស សិត
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់