ព័ត៌មានជាតិ
សំណង់អគារមន្ទីរពិសោធន៍ខេត្តព្រះសីហនុ មួយខែទៀតប៉ុណ្ណោះនឹងរូចរាល់ជាស្ថាពរ
ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យការដ្ឋានសំណង់អគារមន្ទីរពិសោធន៍ខេត្តដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលអាចសាងសង់រូចរាល់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ ២០២០នេះ។
សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្តខេត្តព្រះសីហនុ ដែលកំពុងសាងសង់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់បម្រើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជាហើយក្រោយពីការសាងសង់អាគារមន្ទីរ ពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។
ជាមួយគ្នានេះលោក គួចចំរើន ក៏បានបន្តចុះពិនិត្យទីតាំងមួយចំនួនទៀតក្នុងបរិវេណមន្ទីរពេទ្យនិងបានណែនាំអោយប្រធានមន្ទីរពេទ្យបង្អែកខេត្តពង្រឹងបន្ថែមការថែរក្សាអនាម័យ បរិស្ថានស្អាតជានិច្ច ដើម្បីផ្តល់នូវបរិយាកាសល្អ ប្រកបដោយផាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺដែលមក ទទួល សេវាព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៦ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore