Connect with us

ព័ត៌មានជាតិ

អាវុធហត្ថនិងអ្នក​កាសែត​ផឹកស៊ីទាស់​សម្ដីគ្នា​រហូតផ្ទុះអាវុធ​​

បានផុស

នៅ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាបម្នាក់ ​បាន​ចូលរួម​ផឹកស៊ីក្នុងហាង​យីហោ មហាលាភ៩៩៩៩ ក្រោយមក​ក៏មាន​ករណី​ផ្ទុះអាវុធ​១គ្រាប់បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅក្នុង​ក្រុង​សៀមរាប​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង២១​និង​១០នាទី ថ្ងៃទី​០៤ ខែកុម្ភៈ​ ឆ្នាំ​២០២១ ​ចំណុច ភោជនីយដ្ឋាន​មហាលាភ​៩៩៩៩ ស្ថិតនៅភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ខេត្តសៀមរាប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​ករណីនេះ​លោក​ តាំង ហូរ ជាអ្នកកាសែត​ម្នាក់បាន​ឲ្យដឹងថា ​ករណីនេះ​បានកើតឡើងខណៈ​លោក​កំពុង​អង្គុយ​ផឹកស៊ីជុំគ្នារួចហើយជនបង្កជា​មន្ត្រី​អាវុធហត្ថ​បាន​វាយ​លោក​១​ដៃ និង​ដក​កាំភ្លើង​រក​បាញ់​។ ​គ្រានោះ​លោក​ក៏រត់គេចខ្លួន​សិន និង​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ផងដែរ​។​ចំណែក​ភាគីម្ខាងទៀតជាមន្ត្រីអាវុធហត្ថមិនអាច​សុំ​ការពន្យល់​បានទេ ​ដោយ​លោ​កថា​កំពុង​ជាប់​រវល់​នៅក្នុង​បន្ទាយ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បើតាមការសួរនា​សាក្សី ករណីនេះ​បង្កឡើង​ដោយ​ឈ្មោះ តាំង ហូ ភេទ​ប្រុស អាយុ៤២​ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិភ្ញាជ័យ​ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈ​កំពុង​ស៊ីផឹកបានធ្វើ​សកម្មភាព​ដោយ​យកកែវស្រាគប់ទៅ​ត្រូវ​ក្បាល​របស់​ឈ្មោះ អ៊ុក សុផល ភេទ​ប្រុស អាយុ៤៥​ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ជាហេតុ​បណ្តាល​ឲ្យ​ត្រូវ​ថ្ងាស​លើចិញ្ចើម​ភ្នែក​ ផ្នែក​ខាងឆ្វេង​បែកហូរឈាម​ពេញមុខ ដេរ​ចំនួន០៧​ថ្នេរ និង​មាន​ស្នាម​នៅលើ​ក្បាល (​របួស​មុត​អំបែង​កែវ​) ។​

​ក្រោយពី​ធ្វើ​សកម្មភាព​គប់​ទៅលើ​ឈ្មោះ អ៊ុក សុផល ឲ្យ​ត្រូវរបួស​រួច ជនបង្ក​ឈ្មោះ តាំង ហូ បាន​រត់​គេចខ្លួន​ចេញទៅ​ខាងក្រៅ​ហាង​បាត់ ដោយ​ឈ្មោះ អ៊ុក សុផល ​ដឹងថា​ខ្លួន​មាន​របួស​ហូរឈាម​ពេញ​មុខ និង​ដងខ្លួន​ ក៏បាន​ដើរ​ចេញពី​កញ្ចុះ​ផឹកស៊ីសំដៅ​មក​រថយន្ត​របស់ខ្លួន ហើយ​បាន​ទាញយក​កាំ​ភ្លើងខ្លី​ពី​ក្នុង​រថយន្ត​ដើរចេញ​មកពី​ខាងក្រៅបាញ់​ឡើងលើ​ចំនួន០១​គ្រាប់ (​អាវុធខ្លី​ដែល​ឈ្មោះ អ៊ុក សុផលបាន​ប្រើ​បាញ់​គឺ​ម៉ាក​K54) ។ ​ដោយសារ​មុខរបួស​ហូរឈាម​ច្រើនពេក បុគ្គលិកនិង​សន្តិសុខ​ក្នុង​ហាង​ខាងលើ​បាន​នាំ​ឈ្មោះ អ៊ុក សុផល ទៅ​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ។​ បន្ទាប់មក​ស្រាប់​តែ​ឈ្មោះ តាំង ហូរ បាន​ចូលមកក្នុង​ហាង​ខាងលើ​ម្តងទៀត ​ស្រែកជេរ​ឡូឡា ពេលនោះ​សមត្ថកិច្ច​នគរបាល​ក៏បាន​នាំ​ឈ្មោះ តាំង ហូរ​ ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​ដើម្បី​សួរនាំ។​

សមត្ថកិច្ច​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​ករណីហិង្សា​ខាងលើ​កើតឡើង គឺបណ្តាល​មក​ពីផឹកស៊ីជាមួយគ្នា ក៏មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ។​

​បច្ចុប្បន្ន កម្លាំង​ការិយា​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កំពុង​ស្រាវជ្រាវ និង​សួរនាំ​សាក្សី​នៅ​ចំណុចកើតហេតុ​ខាងលើ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

អត្ថបទ ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

វប្បធម៌ ជំនឿ១១ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

Jeon Ji Hyun
ជីវិតកម្សាន្ដ១១ នាទីutes មុន

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​អ្នក​គ្រូ​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​​ចាក់​សម្លាប់សិស្ស​​​កុមារី​អាយុ​​ទើប​៨​ឆ្នាំ​​​​នៅ​កូរ៉េខាងត្បូង​

នយោបាយ១៤ នាទីutes មុន

សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម