Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវមានស្រុកចំនួន៣កំពុងរងគ្រោះដោយទឹកជំនន់

បានផុស

នៅ

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងខេត្តតាកែវ មានស្រុកចំនួន៣ បាននិងកំពុងរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីកសិកម្មចំនួន ២២០១ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបញ្ជាក់ថា ស្រុកចំនួន៣ដែលរងគ្រោះដោយសារទឹកជំនន់បានធ្វើអោយទឹកជន់លិចផ្ទៃដីកសិកម្មរបស់ពលរដ្ឋចំនួន ២២០១ហិកតា មានជាង ២៤១០គ្រួសារ ក្នុងនោះមានស្រុកបាទី មាន២ឃុំ មានឃុំត្រពាំងក្រសាំង និងឃុំកុមារជា បានជន់លិចផ្ទៃដី ១៨៩ហិកតា មានចំនួន ៣៨១គ្រួសារ។ ស្រុកសំរោង មាន៨ឃុំ មានឃុំរវៀង ឃុំខ្វាវ ឃុំជំរះពេន ឃុំសំរោង ឃុំស្លា ឃុំបឹងត្រាញ់ខាងត្បូង និងឃុំលំចង់ បានជន់លិចផ្ទៃដី ១១៧៤​ហិកតា​ មានចំនួន ១៩៧៤គ្រួសារ។ ស្រុកត្រាំកក់ មាន២ឃុំ មានឃុំស្រែរនោង និងឃុំតាភេម បានជន់លិចផ្ទៃដី ៨៣៨ហិកតា។

ឆ្លើយតបនឹងករណីនេះ នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងចម្រុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះជួយស្ដារត្រកៀត ស្មៅ និងត្រឹប ដែលបានហូរមកកកស្ទះ នៅចំណុចស្ពានត្នោតទរ ស្ថិតនៅឃុំទ្រា ស្រុកសំរោង ដើម្បីពន្លឿនលំហូរទឹកហូរធ្លាក់ចុះទៅក្រោម កុំឱ្យមានការជន់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់ពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក សំណូមពរពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងគ្មានសណ្ដាប់ធ្នាប់

កីឡា៥ នាទីutes មុន

សំបុត្រ​នៅ​សល់​១០០០​សន្លឹក សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប៉ះ Shan United ថ្ងៃ​ស្អែក

ព័ត៌មានជាតិ១៣ នាទីutes មុន

ជើង​ខ្លាំង​គុន​ខ្មែរ​ ម៉ឺន​ មេឃា​៖​ ប្ដេជ្ញាចិត្ត​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ និង​សុំ​ឲ្យ​កីឡាករ​ផ្នែក​ប្រដាល់​​ទៅ​ចូលរួម​ឲ្យ​បាន​ច្រើន​នៅ​ជំនួប​បាល់ទាត់​ខ្មែរ-ថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

ផ្លូវក្រវាត់ព្រំដែន​ជាង ១១ គីឡូម៉ែត្រ​ នៅ​ខេត្ត​ស្វាយរៀង ឈានទៅចាក់ក្រាល​បេតុង បំពាក់ភ្លើង​សូឡា​ថែមទៀត

ឃួន សុដារី
ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចសភាធិការធិបតីថា ស្ត្រីមិនចង់បានតំណែងតួនាទីណាមួយគ្រាន់តែល្អមើលនោះទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

សេដ្ឋកិច្ច២០ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម