Connect with us

ព័ត៌មានជាតិ

របាយការណ៍៖ សរុបជាង១ខែ ខេត្តចំនួន ១២ រងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋជិត៦ម៉ឺនគ្រួសារ

បានផុស

នៅ

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញារហូតមកដល់ថ្ងៃទី ​១៩ ខែតុលា ឆ្នាំ២០២៣នេះមានខេត្តចំនួន១២បានរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត៦ម៉ឺនគ្រួសារស្រូវ និងដំណាំរួមផ្សំជាង៦ម៉ឺនហិកតា ស្លាប់មនុស្ស៤នាក់ព្រមទាំងប៉ះពាល់ផ្លូវជាង៥០០គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៩ ខែតុលានេះថា ខេត្តចំនួន១២រងគ្រោះដោយជំនន់ទឹកភ្លៀងរួមមានបន្ទាយមានជ័យ កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន កណ្ដាល និងកំពង់ស្ពឺស្មើ៦៣ ក្រុង-ស្រុក និង ២៥៣ ឃុំ-សង្កាត់។

លោកបានបន្តថាជំនន់ទឹកភ្លៀងជាង១ខែនេះបានប៉ះពាល់ប្រជាជនចំនួន ៥៨,៦៥៤គ្រួសារ ស្មើនឹង២៣៤៦១៦នាក់ប្រជាជនជម្លៀស ២,២៥០គ្រួសារ ស្មើនឹង៩,០០០នាក់ផ្ទះប៉ះពាល់៣២៣៧៣ខ្នងខូចខាត១០៦ខ្នងសាលារៀនប៉ះពាល់​១៧៦សាលា វត្ត/ព្រះវិហារប៉ះពាល់ ៣៩កន្លែងសត្វពាហនៈជម្លៀស១០០៣៩ក្បាលស្រូវប៉ះពាល់៥១៦៤៥ហិកតា​ខូចខាត១៩,៦២៥ហិកតាដំណាំរួមផ្សំប៉ះពាល់ ១១,៦០៧ហិកតាខូចខាត ៣,២៨៥ហិកតាផ្លូវប៉ះពាល់៥៤៩គីឡូម៉ែត្រនិងស្លាប់មនុស្ស៤នាក់។

លោកបានបន្តទៀតថាក្នុងការអន្តរាគមន៍ឆ្លើយតបចំពោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹលភ្លៀងនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អង្ករ ១០០តោន ដល់ខេត្តពោធិ៍សាត់ តាមរយៈ អ្នកឧកញ៉ា ទ្រី ភាព ប្រព័ន្ធស្បៀង​បម្រុងកម្ពុជា ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកាកបាទ ក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា អង្គការដៃគូជាតិ អន្តរជាតិ និងសប្បុរសជន បានចូលរួមផ្តល់អំណោយសង្គ្រោះដល់គ្រួសារដែលទទួលរងគ្រោះ និងមានជីវភាពខ្វះខាត សរុបប្រមាណ ១០ ២៧៦ គ្រួសារក្នុងនោះប្រព័ន្ធស្បៀងបម្រុងកម្ពុជា ៤ ៩៧០ គ្រួសារក្រុមការងារ និងសប្បុរជននានា២៤៨៣គ្រួសារនិងកាកបាទក្រហម និងសាខាកាកបាទក្រហម២៨២៣គ្រួសារ។

លោកបានបន្ថែមថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានបញ្ចេញពូជស្រូវដល់បណ្តាខេត្ត ដែលទឹកបានស្រកទាំងស្រុង និងបានធ្វើការវាយតម្លៃការខូចខាតរួចរាល់ ដើម្បីធ្វើការស្ដារឡើងវិញចំនួន ៤៥៤តោន។

ចំណែកក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ជាសម្ភារៈទឹកស្អាតដល់ប្រជាពលរដ្ឋចំនួន ១,០៦២គ្រួសារ នៅខេត្តកំពង់ធំ ៦៦៥គ្រួសារ និងខេត្តកំពង់ស្ពឺ ៣៩៧គ្រួសារ។

រីឯក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ការ៉ុងសម្រាប់ច្រកខ្សាច់ចំនួន ១០,០០០ការ៉ុង ដល់ខេត្តពោធិ៍សាត់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម