ព័ត៌មានជាតិ
លោក ប៉ែន សុវិជាតិ៖ ស្តុកប្រេងក្នុងវិស័យឯកជនជួយទប់ស្កាត់ការហក់ឡើងថ្លៃប្រេងនៅកម្ពុជា
កម្ពុជា មិនទាន់មានស្តុកប្រេងរបស់រដ្ឋនៅឡើយ តែស្តុកមាននៅវិស័យឯកជនសហការជាមួយក្រសួងពាណិជ្ជកម្ម ដែលអាចប្រើប្រាស់បានក្នុងរយៈពេល១ខែ បើទោះបីជាពុំមានការនាំចូលក៏ដោយ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា សព្វថ្ងៃនេះ ក្រសួងពាណិជ្ជកម្មបានតាមដានជាប់ជាប្រចាំទៅលើប្រេងស្តុកបម្រុងរបស់កម្ពុជា ដែលស្ថិតនៅក្នុងវិស័យឯកជន។ លោកបានពន្យល់ដូច្នេះថា«ស្តុកបម្រុងនេះមិនមែនទុកសម្រាប់ចែកចាយឱ្យប្រើដោយទទេ ដូចស្តុកបម្រុងស្បៀងដែលរដ្ឋសម្រាប់ធ្វើអន្តរាគមន៍ពេលជួបគ្រោះមហន្តរាយ ឬអាសន្នអ្វីមួយនោះទេ ពោលគឺស្តុកបម្រុងនេះ វិស័យឯកជនមានកិច្ចសន្យាឬការប្តេជ្ញាចិត្តជាមួយក្រសួងពាណិជ្ជកម្ម ថាយ៉ាងហោចណាស់មានស្តុកបម្រុងមួយខែសម្រាប់លក់ចែកចាយ»។
ដោយស្តុកនេះ អាចទប់ស្កាត់ការហក់ឡើងថ្លៃប្រេងលក់រាយយ៉ាងគំហុកបានមួយកម្រិត បើទោះបីជាតម្លៃប្រេងនៅលើទីផ្សារពិភពលោកឡើងថ្លៃខ្ពស់យ៉ាងណាក្តី។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានចូលរួមឧបត្ថម្ភធន ៦.៥សេនក្នុងមួយលីត្រ ដែលជួយទាញតម្លៃប្រេងឱ្យថយចុះបានមួយកម្រិត កុំឱ្យឡើងថ្លៃហួសហេតុពេក និងគ្រប់គ្រងការលក់ចែកចាយបែបអាណាធិបតេយ្យផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ទោះជាបច្ចុប្បន្ននេះ រដ្ឋមិនទាន់បានរៀបចំយន្តការទិញប្រេងសម្រាប់ស្តុកយ៉ាងណាក្តី ក៏វិស័យឯកជនបានប្តេជ្ញាសហការជាមួយរដ្ឋាភិបាលយ៉ាងជិតស្និទ្ធ និងមានប្រភពផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់អាចធានាបានថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក្តី ប្រេងដែលនាំចូលពីប្រទេសថៃ វៀតណាម និងសិង្ហបុរី នៅតែអាចនាំចូលបានត្រឹមរយៈពេលបីថ្ងៃ ទៅមួយសប្តាហ៍ប៉ុណ្ណោះ។
លោក ប៉ែន សុវិជាតិ បានអះអាងថា តម្លៃប្រេងនៅក្នុងសប្តាហ៍ក្រោយនេះ អាចនឹងមិនមានការប្រែប្រួលតម្លៃប៉ុន្មានទេដោយសារស្តុកនៅសល់ ប៉ុន្តែមិនធានាតម្លៃនៅសប្តាហ៍បន្ទាប់ទៀតនោះទេ ព្រោះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបន្តឡើងជាលំដាប់ កម្ពុជាជៀសមិនផុតពីការឡើងថ្លៃនោះដែរ។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
បើតាមលោក ប៉ែន សុវិជាតិ បញ្ជាក់ថា ក្រុមហ៊ុនភីធីធី មានបំណងពង្រីកពោងស្តុកប្រេងបន្ថែមទៀត ដែលជាសញ្ញាល្អក្នុងការគ្រប់គ្រងតម្លៃប្រេងនៅកម្ពុជា។
សព្វថ្ងៃនេះ ប្រទេសកម្ពុជា មិនទាន់មានរោងចក្រសម្រាញ់ប្រេងដោយខ្លួនឯងបាននៅឡើយទេ ប៉ុន្តែក្រសួងបី រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម បានស្រាក់ដៃគ្នាធ្វើការជាមួយវិស័យឯកជន ដើម្បីធានាលើការផ្គត់ផ្គង់ប្រេងឱ្យបានគ្រប់គ្រាន់ ដោយមិនឱ្យឡើងថ្លៃខ្ពស់ហួសហេតុនាំឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ។
យោងតាមសេកចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ តុលា បានបង្ហាញថា ប្រេងសាំងលក់រាយមានតម្លៃ ៤៣០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៤៦៥០រៀល។ ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល