ព័ត៌មានជាតិ
ពលរដ្ឋទម្លាយរឿងឈ្មួញប្រើស្បៃអ៊ុយទៅត្រងក្រសោបយកកូនត្រីចម្រុះនៅទំនប់ស្ទាក់ទឹកសាលាតាអន
ក្រោមខ្សែទឹកហូរនៃរបាំងទំនប់ស្ទាក់ទឹក “សាលាតាអន” ស្ថិតក្នុងស្រុកឯកភ្នំ ជាប្រភពមួយសម្រាប់កូនត្រីចម្រុះ ធ្វើបន្លាស់ទីតាមខ្សែទឹកហូរ ចុះពីដងស្ទឹងសង្កែផ្នែកខាងលើទៅបឹងទន្លេសាបដើម្បីរស់នៅជ្រកតាមតំបន់ព្រៃជម្រកក្នុងដែន ទឹកបឹងទន្លេសាប និងបង្កបង្កើតពងកូនតាមតំបន់ព្រៃលិចទឹក ក្រៅពីទំនប់មួយនេះបានផ្តល់ប្រយោជន៍ផ្សេងៗទៀតសម្រាប់ ប្រជាកសិករប្រើប្រាស់ស្រោចស្របលើផលដំណាំកសិកម្ម។
ប៉ុន្តែការបន្លាស់ទីរបស់ពពួកកូនត្រីទាំងនោះមិនត្រូវបានរួចខ្លួន ដោយសារតែឥទ្ធិពលស្បៃដែលជនឆ្លៀតឱកាសនាំគ្នាទៅត្រងយកទាំងអស់ដែលក្នុងមួយថ្ងៃៗមិនក្រោម១តោននោះឡើយ។ នេះបើតាមការអះអាងពីប្រជាពលរដ្ឋដែលបានឃើញសកម្មភាពនេះ ដែលបានកើតឡើងតាំងពីឆ្នាំមុនហើយគ្មានចំណាត់ការពីមន្ត្រីជំនាញ ទើបបែកធ្លាយនៅពេលដែលពួកគាត់បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី ១៨ ខែតុលានេះ។
ការបែកធ្លាយនេះដោយពួកគាត់បញ្ជាក់ថា បទល្មើសប្រើស្បៃអ៊ុយត្រងក្រសោបយកកូនត្រីនេះ កើតឡើងតាំងពីឆ្នាំមុន តែគ្មានមន្ត្រីណាបកបង្ក្រាបនោះទេ ហើយបន្តដល់ឆ្នាំនេះទៀត ដោយមួយថ្ងៃៗបានកូនត្រីមិនក្រោម ១ តោនឡើយ។ អ្វីដែលធ្វើឲ្យពួកគាត់រាយការណ៍មកអ្នកសារព័ត៌នាពេលនេះ ក៏ដោយសារជនល្មើសនោះ បានហាមឃាត់ពួកគាត់មិនឲ្យបង់សំណាញ់នៅទីក្បែរនោះដើម្បីដោះស្រាយម្ហូបក្នុងគ្រួសារបន្តិចបន្តួចតាមរយះឧបករណ៍ (សំណាញ់) ជាប្រពៃណី។
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិគឺលោក ហុំ គីសគ្លី បានឲ្យដឹងថា ការលើកឡើងរបស់ពួកគាត់ខាងលើពិតជាត្រឹមត្រូវ ហើយ ពេលនោះក៏លោកបានដឹងនិងឃើញដែរ រាល់សកម្មភាពរបស់ឈ្មួញដាក់ស្បៃអ៊ុយក្រសោបយកកូនត្រីនោះបានហាមមិនឲ្យបងប្អូនអ្នកភូមិបង់សំណាញ់នៅក្បែរនោះទេ ទើបពួកគាត់ក្តៅក្រហាយក៏បង្ហើបប្រាប់ដល់អ្នកសារព័ត៌មាននាពេលនេះតែម្តង ។
លោកបន្តថា សកម្មភាពដាក់ស្បៃត្រងក្រោបយកកូនត្រីនេះបានកើតឡើងតាំងពីឆ្នាំមុន ក្នុងមួយថ្ងៃៗគឺបានមិនក្រោម១ តោននោះទេ។ ពេលលោកបានឃើញម្តងៗគឺសោកស្តាយកូនត្រីណាស់ ដែលគ្មានមន្ត្រីណាមកហាមឃាត់បុគ្គលនោះសោះ ដោយលោកបន្តថា “ខ្ញុំស្គាល់ទាំងផ្ទះជននោះទៀតផង តែអត់ស្គាល់ឈ្មោះទេ តែផ្ទះគាត់នឹងនៅចម្ងាយពីទំនប់ប្រហែលជា ២០០ ម៉ែត្រប៉ុណ្ណោះ ខ្ញុំចង់ឲ្យមានមន្ត្រីមកបង្ក្រាប ហើយតម្រូវឲ្យធ្វើកិច្ចសន្យាផង ព្រោះតាមខ្ញុំសង្កេតមើលឃើញថា ការប្រើស្បៃនេះហាក់ដូចជាមានមន្ត្រីណាម្នាក់នៅពីក្រោយ ទើបបុគ្គលនេះហ៊ានហាមមិនឲ្យអ្នកភូមិបង់សំណាញ់នៅក្បែរនោះ ទើបធ្វើឲ្យអ្នកភូមិខឹងគ្រប់គ្នាបែបនេះ”។
លោក ជួង សុភា ប្រាប់កម្ពុជាថ្មីថា ការប្រើស្បៃដើម្បីត្រងក្រសោបយកកូនត្រីបែបនេះពិតជាខុសច្បាប់ ហើយលោកបានប្រាប់ថា ចាំឲ្យមន្ត្រីចុះទៅមើលតែចាំ ១ ទៅ ២ ថ្ងៃទៀត ព្រោះលោកថាមន្ត្រីកំពុងចុះបេសកកម្មនៅតាមតំបន់ផ្សេង។
ការឆ្លើយតបពីលោកនាយខ័ណ្ឌរដ្ឋបាលជលផលបែបនេះ ត្រូវបានប្រជាពលរដ្ឋ ឆ្លើយតបថា បើដឹងហើយនៅតែរងចាំ ដូចទុកឱកាសឲ្យឈ្មួញប្រមូលផលចឹងដែរ។ ពួកគាត់បន្តថា បើគិតតាមចម្ងាយនៅមិនឆ្ងាយពីទីតាំងមន្ត្រីឬអាជ្ញាធរនោះប៉ុ ន្មានទេ បើចង់ទប់ស្កាត់និងបង្ក្រាបមិនបាច់រកវិធីពន្យាពេលនោះទេ ខណះការប្រព្រឹត្តនេះ១ឆ្នាំកន្លងមកហើយ រឿងអីដែលលោកមន្ត្រីជលផលមិនដឹង។
ពួកគាត់បញ្ជាក់ថា ទង្វើបែបនេះហើយ ដែលរាល់បទល្មើសនៅបឹងទន្លេសាបមិនមានការថយចុះកាន់តែកើតឡើងជាបន្តបន្ទាប់បង្ក្រាបមិនចេះចប់ អស់តែក្រុមខ្នាតតូចតែអ្នកដាក់ខ្នាតធំនៅតែមាន ហើយពេលពួកគាត់រាយការណ៍ម្តងៗតែងពន្យាពេលថាថ្ងៃនេះឬថ្ងៃនោះរហូត។
ចំណែក លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មបានប្រតិកម្មថា នេះជាទង្វើខុសច្បាប់ដែលមិនអាចអត់ឱនឲ្យបានក្នុងការ ប្រើប្រាស់ស្បៃក្រសោបយកកូនត្រីដែលធ្វើបន្លាស់ទីតាមលំហូរទឹកនៅទំនប់ស្ទាក់ទឹកបែបនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនមច្ឆាជាតិ ក៏ដូចជាប៉ះពាល់ខ្លាំងដល់ជីវភាព ប្រជាកសិករដែលប្រកបរបរនេសាទជាលក្ខណះគ្រួសារ ដើម្បីជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
លោកថា ករណីនេះលោកនឹងរាយការណ៍ជូនប្រធានមន្ទីរដើម្បីមានវិធានការ។ ទំនប់ស្ទាក់ទឹក សាលាតាអន ដែលស្ថិតក្នុងស្រុកឯកភ្នំ បានសាងសង់រយះពេល ២ ឆ្នាំ រួចរាល់នៅឆ្នាំ២០២០ ដើម្បីបម្រើជាផលប្រយោជន៍ដល់វិស័យកសិកម្មដែលក្នុងនោះមាន÷១-ការបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីរាប់ម៉ឺនហិកតានៅប៉ែកខាងក្រោម ២-ដើម្បីរក្សាស្ថេរភាពទឹកដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ខេត្តបាត់ដំបង និងទី៣-សម្រាប់ លើកកម្ពស់សោភណភាព និងទាក់ទាញទេសចរណ៍បែបធម្មជាតិផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ