Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ ៖ ជំនន់ទឹកភ្លៀងមិនរាំងស្ទះដំណើរការប្រឡងបាក់ឌុបទេ ទោះសាលាខ្លះលិចទឹក

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង​មិន​បាន​រាំងស្ទះ​ដល់​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប នៅ​ឆ្នាំនេះ​ទេ បើ​ទោះបី​ជា​មាន​សាលា​ខ្លះ​បាន​រង​ការ​លិចលង់​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២០ តុលា​នេះ​ថា ទោះបី​ជា​មាន​ខេត្ត​ខ្លះ​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​ក៏ដោយ ក៏​មិន​រាំងស្ទះ​ដល់​ដំណើរការ​ប្រឡង​បាក់ឌុប​ឆ្នាំនេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ៦ និង​ទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ខាង​មុខ​នេះ​ដែរ ព្រោះថា មណ្ឌល​ប្រឡង ក្រសួង បាន​ពិនិត្យ​ជ្រើសរើស​សាលា​នៅ​ទីប្រជុំជន មាន​ហានិភ័យ​ទាប​ពាក់ព័ន្ធ​នឹង​ទឹកជំនន់។

លោកស្រី​បាន​បន្ត​ថា ទន្ទឹម​នេះ ក្រសួង ក៏​ធ្វើការ​ជិតស្និទ្ធ​នឹង​មន្ទីរអប់រំ យុវជន និង​កីឡា នានា ដើម្បី​តាមដាន​ស្ថានភាព​ជា​ប្រចាំ​ដែរ។ លោកស្រី​បន្ត​ទៀត​ថា «ដូច្នេះ​យើង​ជឿជាក់​ថា ប្រសិន​មិន​មាន​ប្រធាន​សក្តិ​ណាមួយ​កើតឡើង មណ្ឌល​ដែល​បាន​ជ្រើសរើស​រួច​មិន​ប្រឈម​នឹង​ហានិភ័យ​ទេ​»។

លោកស្រី​បន្ថែម​ថា សម្រាប់​ការ​ប្រឡង​បាក់ឌុប​ឆ្នាំនេះ ក្រសួង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី ០៦ វិច្ឆិកា និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ២២,៣២១,៤៨៦,០០០ ឬ ជាង ២២ ពាន់​លាន​រៀល ស្មើនឹង​ជាង ៥ លាន ៥ សែន​ដុល្លារ សម្រាប់​រៀបចំ​ដំណើរការ​ប្រឡង ដោយ​ផ្តោត​លើ​ការ​ឧបត្ថម្ភ​គណៈកម្មការ​នានា ក្នុង​កិច្ច​ដំណើរការ​ប្រឡង មាន ៤ ដំណាក់កាល គឺ​ការ​តាក់តែង​ប្រធាន​វិញ្ញាសា ពេល​សំណេរ ពេល​កំណែ និង​បូក​ស្រង់​ដោយ​កុំព្យូទ័រ។

សម្រាប់​ឆ្នាំនេះ​មាន​បេក្ខជន​ចុះឈ្មោះ​ចូលរួម​ប្រឡង សរុប ១៣៧ ៤១៣ នាក់ ស្រី ៧៣ ២៧៩ នាក់ កើន​ឡើង​ជាង ១ ម៉ឺន​នាក់ ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៩៦ ០៣៤ នាក់ ស្រី ៤៨ ៤៩០ នាក់ ចែក​ជា ២២៧ មណ្ឌល ក្នុង​នោះ​មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ ៧២ និង​មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១៥៥ ចែក​ជា ៥ ៥៤៣ បន្ទប់ ក្នុង​នោះ ថ្នាក់​វិទ្យាសាស្ត្រ ១ ៦៨២ បន្ទប់ និង​វិទ្យាសាស្ត្រ​សង្គម ៣ ៨៦១ បន្ទប់។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១៦ កញ្ញា រហូតមកដល់​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២៣ នេះ មាន​ខេត្ត​ចំនួន ១២ បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ​បណ្តាល​ឲ្យ​ប៉ះពាល់​សាលារៀន ១៧៦ សាលា ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម