ព័ត៌មានជាតិ
ជំនន់ទឹកស្ទឹងព្រែកត្នោតលិចផ្ទះពលរដ្ឋកើនដល់ជិត ១ 000 ខ្នងក្នុងខណ្ឌដង្កោ
គិតត្រឹមព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នេះ ស្ថានភាពទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោត នៃមូលដ្ឋានខណ្ឌដង្កោបានកើនឡើងសន្សឹមៗបណ្ដាលឱ្យជន់លិចដែលមាន ៩ សង្កាត់ ស្មើ ៤១ភូមិ ដោយបានជន់លិចផ្ទះ ៩៣៣ខ្នង ដែលមាន ១០០៥ គ្រួសារ សរុបមនុស្ស ៣៧២៦នាក់។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ។

លោក ស្រី គឹម ញិប អភិបាលខណ្ឌដង្កោ មិនទាន់អាចសុំការបញ្ជាក់បានទេ ខណៈនៅថ្ងៃទី ១៩ ខែតុលា លោកស្រី បានដឹកនាំកម្លាំងចម្រុះចុះត្រៀមនៅគោលដៅងាយរងគ្រោះ និងជួយសង្គ្រោះ ជួយជញ្ជូនអីវ៉ាន់ របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងរងគ្រោះដោយការជន់លិច។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមមានប្រសាសន៍ថា ទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកហើយ បណ្តាទ្វារទឹកមួយចំនួនបានបិទទាំងស្រុងដូចជា ទ្វារទឹករបស់អាងទឹកតាសាល ចំណុចពាមឃ្លៃទឹកចាប់ផ្តើមស្រក ដោយឡែកទ្វារទឹករលាំងជ្រៃក៏បានទម្លាក់ទ្វាចុះដែរ ខណៈការប៉ះពាល់គឺកើតមានឡើងចំពោះប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត៕




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង