ព័ត៌មានជាតិ
ពលរដ្ឋ គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ចំពោះការបិទ និងដកអាជ្ញាបណ្ណមន្ទីរពេទ្យឯកជនមួយចំនួន ដែលខុសច្បាប់ និងខុសគោលការណ៍
ចាប់ពីខែសីហា ដល់ខែតុលានេះ មានមន្ទីរសម្រាកព្យាបាលឯកជនមួយចំនួន ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតអាជ្ញាបណ្ណ ដោយសារការផ្តល់សេវាកម្មមិនត្រឹមត្រូវតាមច្បាប់ និងមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។ ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន បានសម្ដែងការគាំទ្រចំពោះចំណាត់ការដ៏ល្អ របស់ក្រសួងសុខាភិបាលជាបន្តបន្ទាប់នេះ។

លោក នឿ សង្ហា អតីតនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា លោកពិតជាគាំទ្រចំពោះការបិទ និងដកហូតអាជ្ញាបណ្ណមន្ទីរពេទ្យឯកជនទាំងឡាយណា ដែលប្រព្រឹត្តខុស និងមិនគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។ ប្រសិនបើនៅតែឲ្យមន្ទីរពេទ្យ ឬគ្លីនិកឯកជន ដែលគ្មានវិជ្ជាជីវៈទាំងនោះបន្តសកម្មភាពទៀត នឹងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបន្តរងគ្រោះ។ ដូច្នេះលោកគាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ជាបន្តបន្ទាប់មកនេះ។

តែយ៉ាងណាក៏ដោយ លោក នឿ សង្ហា បានស្នើឲ្យក្រសួងសុខាភិបាល គួរតែអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ដោយបែងចែងថា មន្ទីរពេទ្យឯកជន ឬគ្លីនិក ពហុព្យាបាល និងសម្ភពឯកជនមួយណា ដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ រហូតដល់បាត់បង់អាយុជីវិតអ្នកជំងឺ និងមន្ទីរពេទ្យឯកជនណា ដែលគ្រាន់តែប្រព្រឹត្តកំហុសបន្តិចបន្តួច។ ប្រសិនបើ ទីតាំងទាំងនោះប្រព្រឹត្តកំហុសតិចតួច គួរតែជួយសម្របសម្រួលឱ្យដំណើរការឡើងវិញ។

ចំណែក កញ្ញា ជា ចាន់ដែត គ្រូពេទ្យ និងជាអ្នកថែទាំអ្នកជំងឺ នៃគ្លីនិកឯកជនមួយកន្លែង ក៏បានប្រាប់មកកម្ពុជាថ្មីដូចគ្នាដែរថា កញ្ញា គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ចំពោះមន្ទីរពេទ្យឯកជនណាមួយ ដែលប្រព្រឹត្តខុសពីគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។
ក្នុងនាម កញ្ញា ក៏ជាគ្រូពេទ្យម្នាក់ដែរនោះ កញ្ញា ពិតជាមិនចង់ឃើញអ្នកជំងឺ ឬអ្នករបួសណាមួយ ត្រូវមកបាត់បង់អាយុជីវិត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារតែក្រុមគ្រូពេទ្យ មិនថាជាកំហុសចេតនាក្ដី ឬអចេតនាក្ដី ទាំងនេះគឺជាក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យពិតប្រាកដ។
សម្រាប់ករណី ដែលក្រសួងសុខាភិបាលបានបិទ និងដកហូតអាជ្ងាបណ្ណ មន្ទីរពេទ្យឯកជន ដែលប្រព្រឹត្តកំហុសនេះ កញ្ញា ថា វាជាមេរៀន និងចាត់ទុកជាបទពិសោធន៍ សម្រាប់មន្ទីរពេទ្យ ឬគ្លីនិកឯកជន ផ្សេងៗទៀត គួរតែពិនិត្យ និងរក្សាគុណភាពសេវាថែទាំអ្នកជំងឺ ឱ្យមានស្ដង់ដា និងចូលរួមគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ