Connect with us

ព័ត៌មានជាតិ

ទូតកូរ៉េ បន្តគាំទ្រ សហការ លើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យមុខងារសាធារណៈ

បានផុស

នៅ

ឯកឧត្ដម Park Jung Wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គូស​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​បន្ត​គាំទ្រ និង​សហការ លើ​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​មុខងារ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ អនុញ្ញាត​ឲ្យ ឯកឧត្ដម Park Jung Wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ដែល​ជា​ថ្នាក់ដឹកនាំ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​កម្ពុជា បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២៣ នៅ​ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ។

នា​ឱកាស​នោះ ឯកឧត្ដម Park Jung Wook បាន​គូស​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​បន្ត​គាំទ្រ និង​សហការ លើ​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​មុខងារ​សាធារណៈ ខណៈ ឯកឧត្ដម ហ៊ុន ម៉ានី ក៏​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​កិច្ច​សហការ​នានា ដែល​ចូលរួម​ជា​ចំណែក និង​បម្រើ​ជា​ប្រយោជន៍​ក្នុង​ការ​អនុវត្ត​នូវ​បេសកកម្ម​របស់​ក្រសួង ក៏ដូចជា​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ លើ​កិច្ចការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា។

ជំនួប​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ថ្លែង​រម្លឹក​ពី​កិច្ច​សហប្រតិបត្តិការ​កន្លងមក ជាមួយ​ភាគី​កូរ៉េ​ខាងត្បូង ជាពិសេស​ការ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​មុខងារ​សាធារណៈ ជាមួយ​ក្រសួង​គ្រប់គ្រង​បុគ្គលិក នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី «ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ក្នុង​វិស័យ​មុខងារ​សាធារណៈ» កាលពី​ឆ្នាំ ២០២១ , កិច្ចសហការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​សាលា​ភូមិន្ទ​រដ្ឋបាល និង​ក្រសួង​មុខងារ​សាធារណៈ រយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាង​សាលា​ភូមិន្ទ​រដ្ឋបាល និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) , កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង និង​វិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ (KDI) ព្រមទាំង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​លើ​វិស័យ​មុខងារ​សាធារណៈ (ACCSM និង ACCSM+3)។

ជាមួយ​នេះ ថ្នាក់​ដឹកនាំ​ទាំងពីរ ក៏បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង កម្ពុជា និង​កូរ៉េខាងត្បូង ដោយ​ប្រទេស​ទាំងពីរ រក្សា​ទំនាក់ទំនង​យ៉ាង​ល្អ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់ ក៏ដូចជា​ការ​សហការ​គាំទ្រ​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​លើ​គម្រោង​អភិវឌ្ឍន៍​តាម​វិស័យ​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​វិស័យ​មុខងារ​សាធារណៈ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម