ព័ត៌មានជាតិ
រូបថតទាំង៥ ជាប់ការប្រកួតប្រជែងឆ្នាំ២០២៣ លើប្រធានបទ «សម្រស់សហគមន៍យើង»
នៅព្រឹកថ្ងៃទី២០ ខែតុលានេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា តាមរយៈគណនីបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក បានបង្ហាញរូបថតចំនួន៥ ដែលជាស្នាដៃថត របស់ម្ចាស់ជយលាភី ក្នុងការប្រកួតប្រជែងរូបថត ប្រចាំឆ្នាំ២០២៣ ប្រធានបទ «សម្រស់សហគមន៍យើង» ដែលទើបទទួលរង្វាន់ កាលពីថ្ងៃ១៩ តុលា ម្សិលមិញនេះ។
សម្រាប់ការប្រកួតប្រជែងលើប្រធានបទនេះ ក្លិបអ្នកកាសែតកម្ពុជា ទទួលបានស្នាដៃរូបថតពីបេក្ខជនចំនួន ២៩រូប (៨៧សន្លឹក) ពីស្ថាប័នផ្សេងៗគ្នា ដែលសុទ្ធសឹងជាការផ្តិតយករូបភាពដ៏ស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ តំបន់ធនធានធម្មជាតិ វប្បធម៌ បរិស្ថាន រួមទាំងការអភិវឌ្ឍនៅកម្ពុជា។
ខាងក្រោមនេះ ជារូបថតជយលាភីទាំង៥៖
រូបថតខាងលើនេះ បានឆ្លងកាត់ការពិនិត្យ និងវិនិច្ឆ័យយ៉ាងល្អិតល្អត់របស់គណៈកម្មការ ហើយម្ចាស់ជយលាភីម្នាក់ៗ ទទួលបានថវិកា ចាប់ពី១លានរៀល ដល់ ៣លានរៀល និងពានរង្វាន់ម្នាក់មួយផងដែរ។ ដោយឡែក អ្នកចូលរួមប្រកួតតែមិនបានជាប់ជយលាភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។
គួរបញ្ជាក់ថា ការប្រកួតប្រជែងរូបថតឆ្នាំ២០២៣ លើប្រធានបទ «សម្រស់សហគមន៍យើង» ធ្វើឡើងដោយមាន កិច្ចសហការពីក្រុមហ៊ុន ស៊ី ភី អល (ខេមបូឌា) ឯ.ក (CP ALL (Cambodia) Co., Ltd.) និងស្ថាប័នរដ្ឋចំនួន ៣ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងទេសចរណ៍៕
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច