Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata បើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាព ឆ្នាំ ២០២២ កំណត់ជាស្តង់ដារថ្មីសម្រាប់វិស័យទូរគមនាគមន៍

បានផុស

នៅ

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​របាយការណ៍​និរន្តរភាព​ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh ដោយមាន​អ្នកចូលរួម​សរុប​លើសពី​១៧០​នាក់ ជា​តំណាង​មកពី​ដៃគូ​អាជីវកម្ម និង​អង្គការក្រៅរដ្ឋាភិបាល​ស្ថាប័ន​អប់រំ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​នានា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​នេះ មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន Smart ដោយសារតែ Smart ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​ក្នុងប្រទេស​ដែល​បាន​សម្ពោធ​របាយការណ៍​និរន្តរភាព​ចាប់តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​។ តាមរយៈ​ការចុះផ្សាយ​ជា​រៀងរាល់ឆ្នាំ​របាយការណ៍​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Smart ចំពោះ​តម្លាភាព​ការអនុវត្ត​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​នេះ​បង្ហាញថា Smart ពិតជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប ដែល​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ដល់​អតិថិជន​លើសពី​ផលិតផល និង​សេវាកម្ម​។​

​ស្រប​ពេលដែល​មានការ​ទទួលស្គាល់ថា ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​ពិន្ទុ​នៃ​ការស្រឡាញ់ និង​ពេញចិត្ត (Net Promoter Score ឬ NPS) ខ្ពស់​ជាងគេ​លើ​វិស័យ​ទូរគមនាគមន៍ ក្រុមហ៊ុន Smart ក៏បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នូវ​គោលការណ៍​និរន្តរភាព​ស្នូល​ទាំង​នៅលើ​ផ្នែក​ផលិតផល និង​សេវាកម្ម​ក៏ដូចជា​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់ខ្លួន​។ ក្រុមហ៊ុន​Smart អនុវត្ត​គោលការណ៍​និរន្តរភាព​របស់ខ្លួន​តាម​លំនាំ​នៃ​ក្រុមហ៊ុន​វិនិយោគ Axiata Group ដោយ​រួមមាន​គោលការណ៍​៖ លើសពី​ប្រាក់ចំណេញ​រយៈពេល​ខ្លី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដំណើរការ​ល្អឥតខ្ចោះ និង​ពិភពលោក​និង​សង្គម​។​

​ដើម្បី​ធានា​ឲ្យ​បាន​ថា គ្រប់គ្នា​អាច​ទទួលបាន​នូវ​អ៊ីនធឺណិត​ក្នុងការ​ប្រើប្រាស់​ក្រុមហ៊ុន Smart បាន​ណែនាំ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កម្រិត​ដំបូង Smart Nano II ដែលមាន​តម្លៃ​ក្រោម​១០០ ដុល្លារ។ ក្រុមហ៊ុន Smart ក៏បាន​សហការ​ជាមួយ​ដៃគូ ដើម្បី​ផ្តល់ជូន​នូវ​គម្រោង​បង់​រំលស់​ក្នុង​អត្រា​ទាប​បំផុត​សម្រាប់​អតិថិជន ដែល​នេះ​ជួយ​ក្នុងការ​ពង្រីក​លទ្ធភាព​ទទួលបាន​ដំណោះស្រាយ​បែប​ឌីជីថល ដល់​អតិថិជន​។ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Smart មាន​បុគ្គលិក​ចំនួន​១.០៧៧​នាក់ ក្នុងនោះ​១.០៥៥​នាក់ ជា​ជនជាតិខ្មែរ​។ គួរ​កត់សម្គាល់ថា ក្រុមហ៊ុន Smart បានផ្តល់​ការងារ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ប្រជាជន​កម្ពុជា​សរុប​ចំនួន​៥៤.០៧៩​នាក់​។​

​ក្រុមហ៊ុន Smart បាន​ផ្តោត​សំខាន់​លើ​ការពេញចិត្ត​របស់​អតិថិជន​ដោយ​ក្រុមហ៊ុន​បានដាក់​បន្ថែម​នូវ​មុខងារ​ថ្មី​នៃ​កម្មវិធី SmartNas ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​ទិញ​ស៊ីម​កាត​ឌីជីថល (eSIM) និង​អាច​ប្រើ​សេវាកម្ម​បញ្ចូល​ទឹកប្រាក់​តាម​ឌីជីថល​បាន​។ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Smart ក៏បាន​ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដំបូង​គេ​នៅក្នុង​ប្រទេស​ដែល​ទទួលបាន​វិញ្ញាបនបត្រ ISO នៃ​ការគ្រប់គ្រង​សន្តិសុខ​ព័ត៌មាន​ដែល​ធានា​នូវ​ឯកជន​ភាព និង​សុវត្ថិភាព​របស់​អតិថិជន​នៅក្នុង​យុគសម័យ​ឌីជីថល​ផងដែរ​។ លើសពីនេះ​បុគ្គលិក Smart គ្រប់រូប​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ជាប្រចាំ​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ឆ្ពោះទៅកាន់​គោលដៅ​នេះ​ក្រុមហ៊ុន Smart បាន​បំពាក់​នូវ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​ផ្ទាំង​សូ​ឡា​ចំនួន​២៤២ នៅតាម​អង់​តែ​ន ដែលជា​ទីតាំង​របស់​ក្រុមហ៊ុន Smart។ ហើយ​មកដល់​ចុងឆ្នាំ ២០២២ អង់តែន​របស់​ក្រុមហ៊ុន Smart ចំនួន​១.០៨០ ត្រូវ​បាន​បំពាក់​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​។ ការប្រើប្រាស់​ប្រេងឥន្ធនៈ​ក៏បាន​ថយចុះ​ជា​មធ្យម​ប្រចាំខែ​ពី​៣១០ លីត្រ ក្នុង​ឆ្នាំ​២០២១ មក​នៅត្រឹម​២៥៤​លីត្រ ក្នុង​ឆ្នាំ​២០២២ ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន Smart ក្នុងការ​ចូលរួម​ថែរក្សា​បរិស្ថាន​។​

​ក្រុមហ៊ុន Smart បាន​វិនិយោគ​ទឹកប្រាក់​ជាង​៦៥០.០០០​ដុល្លារ ក្នុង​វិស័យ​អប់រំ ការ​ការពារ​បរិស្ថាន ការ​ច្នៃប្រឌិត លើ​ផ្នែក​បច្ចេកវិទ្យា ការបណ្តាក់ទុន​លើ​សហគ្រិន កម្មវិធី​ចំណេះដឹង​ឌីជីថល និង​យុទ្ធនាការ​អភិវឌ្ឍន៍​សហគមន៍​នានា​។ កម្មវិធី​ទាំងនេះ​ត្រូវបាន​អនុវត្ត​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ​ស្ថាប័ន​អង្គការសហប្រជាជាតិ​រាជរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដោយ​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​សរុប​ចំនួន​១៤១.៣៤៤ នាក់​។ បុគ្គលិក Smart ជាង​១៤០​នាក់ បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កម្មវិធី​កិច្ចការ​សង្គម​ទាំងនេះ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​យកចិត្តទុកដាក់ និង​ផ្ដល់​ត្រឡប់​ទៅវិញ​ដល់​សង្គម​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart លោក Ziad Shatara បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សមិទ្ធផល​ប្រកប​ដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន Smart ដោយ​លោក​បាន​លើកឡើងថា “​យើង​មាន​មោទនភាព​ក្នុង​ការ​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​និរន្តរភាព ហើយ​យើង​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ឈាន​ទៅ​មុខ​បន្ថែមទៀត​។ ប្រតិបត្តិការ​របស់​ពួកយើង​ធ្វើឡើង​ប្រកបទៅដោយ​តម្លាភាព​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អតិថិជន និង​អ្នកពាក់ព័ន្ធ ព្រមទាំង​មានការ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​កសាង​មូលដ្ឋានគ្រឹះ​ដ៏​ល្អប្រសើរ​សម្រាប់​ការផ្លាស់ប្តូរ​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​។

ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​សម្ពោធ​នេះ​ក្រុមហ៊ុន​បានទទួល​នូវ​មតិ​វិជ្ជមាន​ពី​អ្នកចូលរួម និង​ដៃគូ​របស់ខ្លួន​ដែល​បានទទួល​ស្គា​ល់ពី​ឥទ្ធិពល​និង​អត្ថប្រយោជន៍​ដែល​ក្រុមហ៊ុន​សម្រេចបាន​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​នានា​។ ការកោតសរសើរ​ពី​សំណាក់​ដៃគូ​នេះ​បង្ហាញ​ជា​សក្ខីភាព​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Smart ក្នុងការ​ជំរុញ​យុទ្ធនាការ​ប្រកបដោយ​និរន្តរភាព និង​ការបង្កើត​ផល​វិជ្ជមាន​យូរអង្វែង​សម្រាប់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​។ នេះ​ក៏​ជា​សក្ខីភាព​បង្ហាញ​ពី​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន Smart ថា ជា​ដៃគូ​ដែល​អាច​ទុកចិត្តបាន​ពោរពេញ​ដោយ​ទំនួល​ខុសត្រូវ​ហើយ​នេះ​បាន​បង្កើតជា​ទំនុក​ចិត្ត​លើ​កិច្ចសហការ​បន្ថែម​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម