Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម កំពុងរៀបចំទីតាំងត្រៀមការប្រណាំងទូក ង នៅចុងខែនេះ

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប អុចកាំជ្រួច ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពង់ចាម ចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលនានា នៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចេញព្រះវស្សា ជាពិសេស ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ពិធីប្រណាំងទូកងនេះ មានការប្រណាំងទូកខ្នាតអន្តរជាតិផងដែរ ស្ថិតនៅក្នងក្រុងកំពង់ចាម។ បន្ថែពីនេះ នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្រ្តី ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨-៣០ ខែតុលា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការអំពាវនាវដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក លោកស្រី ជួយឧបត្ថម្ភ គាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាព ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំងទូក ង នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម