ព័ត៌មានជាតិ
និស្សិតខ្មែរឈ្នះមេដាយមាស ៧ ពីកម្មវិធី“គំនិតច្នៃប្រឌិត និងការបង្កើតថ្មី” នៅអឺរ៉ុប
ក្រុមនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ន័រតុនបានឈ្នះមេដាយមាសចំនួន ៧ និងមេដាយប្រាក់ ៣ ព្រមទាំងមេដាយពិសេសជាច្រើនទៀតពីបណ្ដាប្រទេសមួយចំនួននៅសហគមអ៉ឺរ៉ុប។

កាលពីថ្ងៃទី ២៦-២៩ ខែកញ្ញា ឆ្នាំ២០២៣ មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ន័រតុន ដែលមានផ្នែកកុំព្យូទ័រវិទ្យា ផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និងផ្នែកស្ថាបត្យកម្មនិងនគរូបនីយវិទ្យា ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ចាន់ មិថុនា លោកសាស្ត្រាចារ្យ ឈឿង រចនា លោកស្រី បណ្ឌិត សូ សុគន្ធារី លោកសាស្ត្រាចារ្យ ជួប សុភក្ត្រ លោកសាស្ត្រាចារ្យ លុយ មិថុនា ព្រមទាំងបុគ្គលិក និងនិស្សិតសរុបទាំងអស់ ចំនួន ១៥នាក់បានចូលរួមក្នុងការប្រកួតប្រជែងនូវកម្មវិធី “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី” ជាលក្ខណៈអន្តរជាតិនៅលើទឹកដីសហគមន៍អឺរ៉ុប នៃប្រទេសក្រូអាត ក្នុងទីក្រុងហ្សាក្រេប។ ការប្រកួតប្រជែងនេះមានប្រទេសចូលរួមប្រមាណ ៣០ប្រទេស និងមានស្នាដៃប្រហែលជា ៥០០ស្នាដៃ។

លោកសាស្ត្រាចារ្យ លុយ មិថុនា បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននិស្សិតកម្ពុជាផ្នែកបច្ចេកវិទ្យាក៏ជាអ្នកមានសមត្ថភាពខ្ពស់ និងអាចប្រកួតប្រជែងជាមួយប្រទេសគេបានដែរ។
លោកអះអាងថា សមត្ថភាពនេះបានមកដោយសារតែសាស្ត្រាចារ្យ ឬក៏សិស្សច្បងដែលបានទៅរៀន Master ឬ Phd នៅប្រទេសអឺរ៉ុប ឬអាស៊ី ពួកគាត់ត្រឡប់មកវិញហើយគាត់បានចូលជួយដល់វិស័យអប់របានន័យថា គាត់ចូលមកបង្រៀន ចែករំលែកចំណេះដឹង។

លោកសាស្ត្រាចារ្យ លុយ មិថុនា បង្ហើបថា ជំនាញកុំព្យូទ័រវិទ្យាក្រុមនិស្សិតធ្វើគម្រោងទាក់ទងនឹងវិស័យបច្ចេកវិទ្យាដូចជា Mobile Application ដែលក្នុងនោះមាន បណ្ដាល័យសម្ដេចតេជោ ហ៊ុន សែន (Spm-edoc) មួយដែរ ដែលមានសៀវភៅដាក់នៅក្នុងបណ្ដាល័យហ្នឹងហើយ Spm-edoc ក៏ជាប់ពានរវាង្វាន់ច្រើនដែរ ដោយសារផ្ដោតទៅលើវិស័យអប់រំ។
ជំនាញអេឡិចត្រូនិក ដូចជាការស្កែនរថយន្តហើយបើកទ្វារអូតូ ឬផ្លាស្ទិកធនាគារ ដែលយើងធ្វើប្រព័ន្ធមួយឱ្យប្រជាជនមានការយល់ដឹងពីការបោះចោលផ្លាស្ទិកឱ្យបានត្រឹមត្រូវ ហើយបើគាត់បោះត្រឹមត្រូវគាត់សន្សំបានពិន្ទុ ពេលថ្ងៃក្រោយទៅគាត់អាចយកពិន្ទុទៅប្ដូរយកលុយនៅធនាគារនេះគ្រាន់តែជាគំនិត។

ទី៣ផ្នែកស្ថាប័ត្យកម្មគឺយើងកែច្នៃ ទាក់ទងទៅនឹងខ្លែងឯកខ្មែរបំពាក់បច្ចេកវិទ្យាដ្រូនដែលហៅថា ដ្រូនខ្លែងឯក។
លោកមិថុនាបញ្ជាក់ថា នេះពិតជាលទ្ធផលដែលគួរឱ្យមោទនភាពចំពោះនិស្សិតកម្ពុជាដែលបញ្ជាក់ថាកូនខ្មែរអាចធ្វើបាន និងមានសមត្ថភាពពេញលេញអាចប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ និងដណ្តើមយកកិត្តិយសជួនខ្លួនឯង គ្រួសារ សាកលវិទ្យាល័យ ជាពិសេសគឺ ជូនជាតិមាតុភូមិ។
ការរីកចំរើន និងវឌ្ឍនភាពទាំងអស់នេះបានមកពីការខិតខំ របស់សាស្ត្រាចារ្យ និស្សិត និងការផ្ដល់ឱកាសរបស់ លោកសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ន័រតុន ផងដែរ ជាពិសេសនោះគឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា និងច្រកក្រោមម្លប់សន្តិភាពដែលយើងគ្រប់គ្នាមិនអាចអត់បាន។

សូមជំរាបថា កម្មវិធី“គំនិតច្នៃប្រឌិត និងការបង្កើតថ្មី” ក្រុមនិស្សិតកម្ពុជាទទួលបានមេដាយមាស ៧ និងមេដាយប្រាក់ ៣ ពីប្រទេសក្រូអាត និងរង្វាន់ពិសេសជាច្រើនដូចខាងក្រោម៖
Gold ចំនួន 7 From Inova Zagreb, CROATIA
Silver ចំនួន 3 From Inova Zagreb, CROATIA
Spacial Awards ចំនួន 3 From University POLITEHNICA of Bucureşti, ROMANIA
Excellence Award ចំនួន 4 From America’s Science & Invention Expo ASIE, USA
Spacial Awards ចំនួន 5 From iCan Toronto CANADA
Spacial Awards ចំនួន 4 From E-INNOVATE International Innovation Show, POLAND
Spacial Awards ចំនួន 3 From Saudi Global Inventions and Innovations Expo (SGiE), SAUDI ARABIA
Spacial Awards ចំនួន 1 From National Institute of Research & Development for Optoelectronics, POLAND
Spacial Awards ចំនួន 3 From World Invention Intellectual Property Associations, TAIWAN
(Excellence in Innovation ចំនួន 4) From FIR IASI, ROMANIA
Trophy Awards
Trophy ចំនួន 1 From National Institute of Research & Development for Optoelectronics, POLAND
Trophy ចំនួន 1 From Inova Zagreb, CROATIA
Trophy ចំនួន 4 From ITE Expo London, UK
Trophy ចំនួន 2 From University POLITEHNICA of Bucureşti ROMANIA
Trophy ចំនួន 1 From E-NNOVATE International Innovation Show POLAND
Trophy ចំនួន 1 From “LUCIAN BLAGA” OF SIBIU, ROMANIA
Trophy ចំនួន 1 From Inverse USA
គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យ ន័រតុន តំណាងឱ្យប្រទេសកម្ពុជាបានចូលរួមប្រកួតប្រជែងនៅប្រទេសកូអាត ដែលលើកដំបូងគឺនៅឆ្នាំ២០១៩៕



-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១