ព័ត៌មានជាតិ
NEA អបអរយុវជនជិត ១៥០ នាក់ ទទួលលទ្ធផលល្អ ក្នុងវេទិកាការងារ ម្សិលមិញ
វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន មាន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២១២ នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១៤១ នាក់ ទទួលបានលទ្ធផលល្អពីកិច្ចសម្ភាស ក្នុងនោះអ្នកសម្ភាសជាប់ស្ថាពរមាន ១៤ នាក់ និង ១២៧ នាក់ ផ្សេងទៀត សម្ភាសជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តនៅក្រុមហ៊ុននាពេលឆាប់ៗ ខាងមុខនេះ។

ក្រុមហ៊ុនទាំងបួនដែលនឹងចូលរួមក្នុងវេទិកាការងារម្សិលមិញនេះរួមមាន ៖ ផ្សារទំនើប AEON Mall ផ្សារទំនើប ម៉ាក្រូ ក្រុមហ៊ុន CHIP MONG និងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក។

កញ្ញា កែ ស្រីម៉ី ជានិស្សិតឆ្នាំទី៣ ជំនាញផ្នែកពាណិជ្ជកម្ម និងពាណិជ្ជសាស្ត្រ បានសម្ភាសជាប់ការងារផ្នែកគិតលុយ នៅផ្សារទំនើប AEON Mall បានលើកឡើងថា កញ្ញាពិតជាសប្បាយរីករាយក្រោយទទួលបានព័ត៌មានភ្លាមៗថាបានជាប់ការងារនៅផ្សារទំនើប AEON ហើយពិតជារំភើបណាស់ដែលជាប់ការងារក្នុងក្រុមហ៊ុនក្នុងក្តីស្រមៃ។ សូមអរគុណចំពោះ NEA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំវេទិការនេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនដែលកំពុងសិក្សា។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ