ព័ត៌មានជាតិ
ក្រសួងអប់រំនឹងបញ្ចប់ឆ្នាំសិក្សា២០២៣នៅថ្ងៃទី២០វិច្ឆិកា និងបើកបវេសនកាលឆ្នាំថ្មីនៅថ្ងៃទី១ធ្នូ
ក្រសួងអប់រំយុវជននិងកីឡានឹងបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣និងគ្រោងបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ។
លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២០តុលានេះថា សម្រាប់ការសិក្សាក្នុងឆ្នាំសិក្សានេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ វិច្ឆិកា និងបើកបវេសនកាលថ្មី គឺនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

លោកស្រីបានបន្ថែមថា ឆ្នាំនេះសិស្សឈប់សម្រាកបានត្រឹម១០ថ្ងៃ ព្រោះក្រសួងចង់រំកិលពេលចូលកងខិតមកមុខវិញ។
លោកស្រីបានបញ្ជាក់ថា « យើងនឹងពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីឱ្យអ្វីៗអាចវិលមកភាពប្រក្រតីវិញបានព្រោះក្រសួងមើលឃើញថាការចូលរៀនយឺត នាំឱ្យចប់យឺត សាលារងហានិភ័យនឹងទឹកជំនន់ដែលក្រសួងធ្លាប់លើកការចូលរៀនពីខែ៩មកខែ១១ គឺដើម្បីជៀសវាងហានិភ័យ តែបញ្ហាកូវីដធ្វើឱ្យយើងត្រូវអនុវត្តការចូលរៀនខុសពីពេលមុនៗ។ដូច្នេះ យើងកំពុងព្យាយាមឱ្យអ្វីៗវិលមកកាន់ប្រក្រតីភាព»។

គួរបញ្ជាក់ថា កន្លងមកក្រសួងអប់រំយុវជននិងកីឡាបានកំណត់ការឈប់វិស្សមកាលតូចរយៈពេល១៥ថ្ងៃនិងវិស្សមកាលធំរយៈពេល៣ខែ។ ប៉ុន្តែដោយសារបញ្ហាផ្សេងៗពិសេសការរាតត្បាតជំងឺកូវីដ១៩បានធ្វើឱ្យដំណើរការសិក្សាត្រូវបានលើកពេលជាបន្តបន្ទាប់និងត្រូវអនុវត្តវ៉ាកងធំនិងតូចខុសពីធម្មតាដូចជាវ៉ាកងតូចឈប់១សប្តាហ៍និងវ៉ាកងធំជាង១ខែជាដើម៕
ដោយ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ