Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ៣០០ គ្រួសារនៅកំពង់ធំទទួលបានស្បៀងបម្រុង

បានផុស

នៅ

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញក្នុងពិធី ចែកអំណោយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ប្រមាណ៣០០គ្រួសារ ក្នុងក្រុងស្ទឹងសែន។

លោកអភិបាលខេត្តលើកឡើងថា ការផ្តល់អំណោយទាំងអស់នេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលលើជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលយល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋដែល មានការខ្វះខាតខិតខំកៀរគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារៈ សម្រាប់ចែកជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តកំពង់ធំរូបនេះបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលជួយផ្ដល់ស្បៀង សម្រាប់ចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកដោយសារទឹកជំនន់ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការ មនុស្សធម៌ របស់ថ្នាក់ដឹកនាំដែលបានគិតគូរ ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ហើយការចែកអំណោយនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋ ទូទៅឡើយ។

ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច ក៏មិនមែនប៉ុន្តែក៏អាចជួយសម្រួលដល់ការលំបាកបានមួយ គ្រាផងដែរ កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនខិតខំប្រកបមុខរបរបន្ថែមទៀត ទើបធ្វើឲ្យជីវភាពប្រសើរឡើង។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ធ្វើរបាយការណ៍ដោយ លើកឡើងថា ក្នុងរដូវស្សាឆ្នាំនេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់លើផ្ទៃដីបង្ករបង្កើនផលស្រូវសរុបជាង ១ ២០០ ហិកតា ក្នុងនោះខូចខាតចំនួន ៤៥០ហិកតា ប៉ះពាល់លើភូមិប្រជាពលរដ្ឋរស់នៅចំនួន ២៧ភូមិ ដែលមានគ្រួសារសរុប ១.៤៣៣ ខ្នងផ្ទះ។

ជាការឆ្លើយតបបានទាន់ពេលវេលា និងជាយន្តការអន្តរាគមន៍ ឆាប់រហ័ស ក្រោមការចង្អុលបង្ហាញរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ រដ្ឋបាលក្រុងស្ទឹងសែនបានរៀបចំក្រុមការងារអន្តរាគមន៍បន្ទាន់តាមដានលើករណីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយទឹកជំនន់ទឹកភ្លៀងបានទាន់ពេលវេលាក្នុងភូមិសាស្រ្តក្រុងស្ទឹងសែនទាំងមូល។

ហើយនេះជាការចែកអំណោយ ក្រោមការជួយឧបត្ថម្ភពីប្រព័ន្ធស្បៀងបម្រុងកម្ពុជានេះ ជាលើកទី២ ហើយ ដែលមានចំនួនសរុបទាំងពីរលើក ប្រមាណ៦០០គ្រួសារហើយ។

ក្រៅពីអំណោយទាំងអស់នេះ រដ្ឋបាលក្រុងស្ទឹងសែន បានចុះសួរសុខទុក្ខ និងចែកអំណោយអនុសាខាកាក បាទក្រហមក្រុង ចំនួន៦៧គ្រួសារ ផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមរដ្ឋមន្ត្រី​អារ៉ាប់​ បដិសេធ​សំណើ​លោក ត្រាំ ក្នុង​ការ​បញ្ជូន​ជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម