Connect with us

ព័ត៌មានជាតិ

ខ្សាច់​កម្ពុជា​មាន​គុណភាព​ខ្ពស់ អាច​ផលិតជាកញ្ចក់​​​សូឡាទាញយកថាមពល​ពី​ពន្លឺព្រះអាទិត្យ

បានផុស

នៅ

កាលពី​រសៀលថ្ងៃថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង Shenzhen ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈជំនួបនេះ លោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy បានលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់ ដោយក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា ក៏អាចផលិតជាកញ្ចក់សូឡា (Solar Glass) ដែលអាចទាញយកថាមពលពន្លឺព្រះអាទិត្យយកមកប្រើប្រាស់បានផងដែរ។

ស្របការលើកឡើងនេះ លោក​ឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីឱកាសវិនិយោគរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារនៅក្នុងតំបន់ ដោយហេតុថាកម្ពុជាមានខ្សាច់ដែលមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់។ ជាមួយគ្នានេះផងដែរ លោក​ឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញលោកប្រធានក្រុមហ៊ុន Xinyi Energy ទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំអំពីសក្តានុពលនិងបរិយាកាសវិនិយោគនៅកម្ពុជា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Xinyi Energy សន្យា​នឹង​មកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីភាពខ្លាំងសក្តានុពលសម្រាប់ផលិតកម្ម ព្រមទាំងស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុន Xinyi Solar គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់កញ្ចក់ធំផុតក្នុងប្រទេសចិន ដែលមាន​រោងចក្រផលិតចំនួន ១១ នៅទូទាំងប្រទេស។ ក្រុមហ៊ុនផលិតកញ្ចក់ប្រើសម្រាប់ទាញយកពន្លឺព្រះអាទិត្យប្រភេទ Photovoltaic ឈានមុខគេរបស់ពិភពលោក ហើយបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុននេះមានសមត្ថភាពរំលាយប្រចាំថ្ងៃ (daily melting capacity) សរុបចំនួន ២១ ៨០០ តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម