Connect with us

ព័ត៌មានជាតិ

សហគ្រាស​ជាង​១,៣០០​បាន​បិទ និង​កម្មករ​ជាង​១០​ម៉ឺន​នាក់​បាត់បង់ការងារ ​ដោយសារ​កូ​វីដ​១៩

បានផុស

នៅ

​​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ បាន​បណ្តាល​ឲ្យ​សហគ្រាស​នៅ​កម្ពុ​ជាជាង ១,៣០០កន្លែង ត្រូវ​បាន​បិទទ្វារ​លែង​ដំណើរការ​និង​ធ្វើ​ឲ្យ​កម្មករ​និយោជិត​បាត់បង់​ការងារ​ជាង ១០​ម៉ឺន​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឲ្យ​ដឹងថា ​នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ​មាន​សហគ្រាស​ចំនួន ១,៣៥៦ ទីតាំង​បាន​បិទ​លែង​ដំណើរការ ដែល​មាន​កម្មករ​និយោជិត​បាត់បង់​ការងារ​ចំនួន ១០៨,៨២៥ នាក់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​បើ​តាម​លោក រដ្ឋមន្ត្រី​ចំនួន​នេះ គឺ​ច្រើនជាង​ឆ្នាំ​២០១៩ ក្នុង​រយៈពេល​ដូចគ្នា ដែលមាន​សហគ្រាស​ចំនួន ៩៦៩ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ៨៥,៨៨៩ នាក់ ដែល​ភាគច្រើន គឺជា​ប្រភេទ​រោងចក្រ​សហគ្រាស ក្រៅពី​វិស័យ​កាត់ដេរ​។ លោក រដ្ឋមន្ត្រី​បាន​បន្តថា​ គិត​មកដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ មាន​រោងចក្រ សហគ្រាស​ត្រឹម​ចំនួន ១៥០ ដែល​ស្មើនឹង​កម្មករនិយោជិត​ចំនួន ២៣,៦៨២ នាក់​ប៉ុណ្ណោះ កំពុង​ព្យួរ​កិច្ចសន្យាការងារ​មាន ការថយចុះ​ពី​ចំណុចកំពូល​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០ ដែល​នៅពេលនោះ​មាន​រោងចក្រ សហគ្រាស​រហូតដល់​ទៅ​ចំនួន ៤៣៣ ដែល​មាន​កម្មករ​និយោជិត​ចំនួន ១៥៣,៣៣៦ នាក់​។​

​យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ទោះបីជា​នៅ​ឆ្នាំ​២០២០​មាន​រោងចក្រ​សហគ្រាស​បិទទ្វារ ​ក៏​មាន​រោងចក្រ​សហគ្រាស​ចំនួន ១,១០៣ បាន​បើក​ថ្មី និង​បាន​បង្កើត​ការងារ​បន្ថែមចំនួន ៦១,២៥៧ នាក់ ​ផង​ដែរ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ផ្ទះល្វែង​ជាច្រើន ប្រកាស​ដាក់ស្លាកលក់​បន្ត​បន្ទាប់ នៅតំប​ន់​ជន់លិច​ក្នុង​ខណ្ឌដង្កោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម