Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងការងារទទូចកុំឱ្យកម្មកររោងចក្របរិភោគគ្រឿងជាតិផ្អែមច្រើន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសុខភាពឱ្យបានល្អ និងកុំបរិភោគចំណីអាហារទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពបង្កឱ្យឆ្លងជំងឺនានា។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារនេះឆ្លើយតបទៅនឹងបច្ចុប្បន្ននេះមានបងប្អូនកម្មករនិយោជិតមួយចំនួនបានបរិភោគចំណីអាហារមិនបានត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សុខភាពពិសេសបរិភោគគ្រឿងកំប៉ុងផ្អែមច្រើនដែលអាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែមទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១តុលានេះថាការបរិភោគចំណីអាហារមានអនាម័យត្រឹមត្រូវនឹងជួយឱ្យបងប្អូនកម្មករនិយោជិតទទួលបាននូវសុខភាពល្អបំពេញការងារបានល្អពិសេសធ្វើឱ្យខ្សែច្រវ៉ាក់ផលិតកម្មនៅតាមរោងចក្រសហគ្រាសនានាមានកំណើនខ្ពស់ឆ្លើយតបទៅតាមរម្រូវការរបស់អតិថិជនជាអ្នកបញ្ជាទិញបានទាន់ពេលវេលា និងជួយទាក់ទាញវិនិយោគិនមកវិនិយោគកាន់តែច្រើនបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត។

លោកបានបន្តថាប៉ុន្តែប្រសិនបើបងប្អូកម្មករនិយោជិតបរិភោគចំណីអាហារមិនមានអនាម័យឬចំណីអាហារណាប៉ះពាល់ដល់សុខភាពវាមិបត្រឹមធ្វើឱ្យបងប្អូនត្រូវប្រឈមមុខនឹការឆ្លងជំងឺផ្សេងៗប៉ះពាល់ដល់ការងារបាត់បង់ប្រាក់ចំណូលពិសេស អាចបាត់បង់កម្លាំងពលកម្មនិងធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិផងដែរ។

លោកបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតយកចិត្តទុកដាក់ថែរក្សាសុខភាព បរិភាគចំណីអាហារមានអនាម័យ និងចូលរួមថែរក្សាបរិស្ថាន ដើម្បីជៀសវាងនូវជំងឺនានា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានបងប្អូនកម្មករនិយោជិតមួយចំនួនបានបរិភោគចំណីអាហារមិនបានត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនដោយមានអ្នកខ្លះបរិភោគគ្រឿងកំប៉ុងផ្អែមជំនួយកម្លាំងក្នុងថ្ងៃៗពី២ទៅ៤កំប៉ុងជាដើមដែលអ្នកជំនាញសុខភាពព្រួបារម្ភថានៅពេលដែលពួកគាត់បន្តបរិភោគយូរៗទៅនឹងត្រូវប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃព្យាបាលមិនជាប៉ះពាល់គ្រួសារនិងសង្គមជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម