ព័ត៌មានជាតិ
ស្ថានភាពទឹកស្ទឹងព្រែកត្នោតមានសភាពនឹងនរ ខណៈពលរដ្ឋជាង ២ ០០០ គ្រួសាររងការលិចលង់
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះមានសភាពនឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។

ការលើកឡើង និងអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី ២១ ខែតុលាឆ្នាំ២០២៣នេះ ខណៈដែលលោកដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែងនៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តវខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃួង ស្រេងមានប្រសាសន៍លើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅទ្រឹង។ ប៉ុន្តែទោះបីជាយ៉ាងក្តីលោកសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពិសេសក្មេងតូចៗ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើឱ្យប្រជាពលរដ្ឋ២០៧៥គ្រួសារទទួលរងគ្រោះ ដោយការលិចលង់នេះ។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជានិងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមកចែកជូនបងប្អូននៅពេលខាងមុខនេះ។
លោកក៏បានបញ្ជាក់ផងដែរថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទ ការធ្វើបរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្នសិនចំពោះរថយន្តធំៗ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ។

គួរបញ្ជាក់ផងដែរថា សង្កាត់ទាំង១០របស់ខណ្ឌដង្កោដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្មនិងសង្កាត់រលួស។
ប៉ុន្តែទោះបីជាយ៉ាងក្តី លោក ឃួង ស្រេងបញ្ជាក់ថា សង្កាត់ដែលទទួលរងការលិចលង់ទាំង ១០នេះ មិនមានន័យថាបលិចទូទាំងសង្កាត់នោះទេ ពោលគឺគ្រាន់តែលិចមួយផ្នែកខ្លះនៃសង្កាត់ប៉ុណ្ណោះ៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?