ព័ត៌មានជាតិ
ក្លឹបអ្នកកាសែតកម្ពុជា សមាគមសារព័ត៌មានថៃ ចុះទស្សនកិច្ច ២ ថ្ងៃ នៅខេត្តកែប
កាលពីរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តកែប បានអញ្ជើញទទួលស្វាគមន៍វត្តមានរបស់ប្រតិភូមកពីក្លឹបអ្នកកាសែតកម្ពុជា អ្នកសារព័ត៌មាន និងសមាគមសារព័ត៌មានមកពីប្រទេសថៃ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ ២០២៣ រយៈពេល ២ ថ្ងៃ មកកាន់ខេត្តកែប។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក Mongkol Bangprapa ប្រធានសមាគមសារព័ត៌មានថៃ និងអ្នកសារព័ត៌មានទាំងពីរប្រទេស ដែលមានវត្តមានស្វាគមន៍ពីសំណាក់លោក ប៊ុន យោង អភិបាលរងខេត្តទទួលបន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលាខេត្តកែប អមដោយមន្ទីរអង្គភាព និងអាជ្ញាធរក្រុង-ស្រុក ផងដែរ។

ជំនួបនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប មានប្រសាសន៍ថា ខេត្តកែប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ហើយរាជរដ្ឋាភិបាល ក៏បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ផងដែរ។

លោក ប៊ុន យោង បន្តថា ខេត្តកែប មានខ្យល់សមុទ្រដ៏បរិសុទ្ធ ហើយផលវិជ្ជមានសម្រាប់សុខភាព។ កន្លងទៅ ខ្យល់សមុទ្រខេត្តកែប អាចព្យាបាលជំងឺហឺត និងជំងឺស្ត្រេសបាន ដែលនេះជាការអះអាងរបស់ដុកទ័រមកពីប្រទេសបារាំង។

ជាមួយគ្នានេះ លោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់អភិបាលរងខេត្តកែប ដោយលោកស្នើបណ្ដាញសារព័ត៌មានផ្សព្វផ្សាយពីចំណុចពិសេសរបស់ខេត្តកែបនេះជូនដល់សាធារណជនឲ្យបានកាន់តែទូលំទូលាយ។

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនេះ រដ្ឋបាលខេត្តកែប បានរៀបចំដំណើរស្វែងយល់ពីសក្ដានុពលរបស់ខេត្តកែប នៅទីតាំងមួយចំនួនរួមមាន ៖ ឧទ្យានជាតិកែប (កន្លែងសត្វកេងកង, ប៉មមើលទេសភាព) ចម្ការម្រេច, ចម្ការត្របែក, ទីលានប្រណាំងសេះខេត្តកែប និងទៅតំបន់មួយទៀតដែលកំពុងប្រែមុខប្រែមាត់ និងធ្វើឲ្យមានការទាក់ទាញខ្លាំង គឺ ឆ្នេរអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៕
អត្ថបទ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ