ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអាស៊ាន និងជីស៊ីស៊ី ស្វែងរកប្រភពកំណើនថ្មី ក្នុងវិស័យគន្លឹះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តអាស៊ាន និងជីស៊ីស៊ី ស្វែងរកប្រភពកំណើនថ្មីៗ នៅ ក្នុងវិស័យគន្លឹះមួយចំនួន។ នេះបើតាមការចេញសេចក្តីប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ អំពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ជីស៊ីស៊ី) ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សម្ដេចធិបតី បានគូសបញ្ជាក់ពីតួនាទីស្នូល នៃពាណិជ្ជកម្ម និងការវិនិយោគ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព តាមរយៈការបន្តការគាំទ្រចំពោះពាណិជ្ជកម្មសេរី និងបើកចំហ ការជំរុញការវិនិយោគ និងការបង្កើតឱ្យមានបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការធ្វើធុរកិច្ចរវាង វិស័យឯកជន នៃតំបន់ទាំងពីរ។ ស្របទៅនឹងនិន្នាការសេដ្ឋកិច្ចសតវត្សរ៍ទី២១ និងការឆ្លើយតបទៅនឹងភាព មិនប្រាកដប្រជាសកល សម្ដេចធិបតី បានលើកទឹកចិត្តអាស៊ាន និងជីស៊ីស៊ី ស្វែងរកប្រភពកំណើនថ្មីៗ នៅ ក្នុងវិស័យគន្លឹះមួយចំនួន រួមមាន ការតភ្ជាប់, សេដ្ឋកិច្ចឌីជីថល, អន្តរកាលថាមពលបៃតង, ហិរញ្ញវត្ថុ និងធនាគារ, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់, បញ្ញាសិប្បនិម្មិត និង នវានុវត្តន៍ជាដើម។

សម្ដេចធិបតី បានលើកឡើងថា តំបន់ទាំងពីរត្រូវបានផ្សារភ្ជាប់គ្នាដោយវប្បធម៌ និងអរិយធម យូរលង់ និងសម្បូរបែប ដែលនេះជាសក្តានុពលដ៏សម្បើម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍។ ក្នុងបរិការណ៍ នៃការប្រែប្រួលអាកាសធាតុដែលបាន និងកំពុងបង្កឱ្យមានបញ្ហា សន្តិសុខស្បៀង សម្ដេចធិបតី បានជំរុញឱ្យប្រទេសសមាជិកជីស៊ីស៊ី ពិនិត្យលទ្ធភាពវិនិយោគឱ្យបាន ច្រើនក្នុងវិស័យកសិកម្មនៅបណ្តាប្រទេសអាស៊ាន និងបង្កើនការផ្លាស់ប្ដូរបច្ចេកវិទ្យា, ការស្រាវជ្រាវ, ឧត្តមានុវត្តន៍ ជាពិសេស ក្នុងការអភិវឌ្ឍឧស្សាហកម្មអាហារហាឡាល់។

សម្ដេចធិបតី បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើ ហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែល ផងដែរ។ សម្ដេចធិបតី បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ប្រទេសសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រមានតួនាទីសមស្របបំផុត ក្នុង ការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ក្នុងការឈានទៅរក កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី, យុត្តិធម៌ និងយូរអង្វែង។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃការធានាដល់ការបញ្ជួន ជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា និងការធានាសុវត្ថិភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យបានឆាប់បំផុត ស្របតាមច្បាប់មនុស្សធម៌ អន្តរជាតិ។
ព័ត៌មានពិស្ដារ៖




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ