Connect with us

ព័ត៌មានជាតិ

សិស្ស​ប៊ែ​ល​ធី ភាសា​អង់គ្លេស​ទូទៅ កម្រិត ១២ (Level 12) ជំនា​ន់ទី​៦៤ ដល់ ៦៨ ចំនួន ១,០២២​នាក់ ទទួល​សញ្ញាបត្រ​ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA)

បានផុស

នៅ

ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៣ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ភាសា​អង់គ្លេស​ប៊ែ​ល​ធី ជូន​ដល់​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ កម្រិត​១២ (Level 12) ជំនា​ន់ទី​៦៤ ដល់ទី​៦៨ ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA) ចំនួន ១,០២២​នាក់ ក្រោម អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកជំទាវ ដែល​បាន ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ទី​តា ប្រធាន​ការិយាល័យ​ភាសា​អង់គ្លេស​ទូទៅ​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២៨​សាខា (២៦​សាខា កំពុង​ដំណើរការ និង​២​សាខា​កំពុង​សាងសង់​) ដែលមាន​បុគ្គលិក​បម្រើការ​សរុប​ចំនួន ២,៤៤៦​នាក់ (​នារី​១,០០៨​នាក់​) និង​មាន​សិស្ស​កំពុង​សិក្សា​ចំនួន ៦០,៥៥៩​នាក់ (​នារី ២៩,២៩២​នាក់​) ព្រមទាំង​មាន​កម្មវិធីសិក្សា​ធំៗ ៥ និង បាន​បញ្ចូល​កម្មវិធីសិក្សា បន្ថែមចំនួន​១២ លើ​កម្មវិធី​ដែល​មាន​ស្រាប់ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ​។

គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ កម្រិត ១២ (Level 12) ដែល​បាន ប្រឡង​បញ្ចប់​សញ្ញាប័ត្រ​ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA) ចំនួន ១៣,២៧១​នាក់​។ ក្នុង​នោះ សិស្ស ដែល​ប្រឡង​បាន​ពិន្ទុ​អាយ​អែល (IELTS) 5.0 ឡើងទៅ ចំនួន ៩,២៩០​នាក់ ស្មើនឹង ៧០% ដែល​នឹង​ទទួល​បាន​សញ្ញាប័ត្រ ចំនួន​ពីរ​គឺ​៖ ១-​ចេញ​ដោយ​សាលា ប៊ែ​ល​ធី អន្តរជាតិ និង ២-​ចេញ​ដោយ​ក្រុមប្រឹក្សា​ភាសា​អង់គ្លេស នៃ​ចក្រភព​អង់គ្លេស (BRITISH COUNCIL) ហើយ​សញ្ញាប័ត្រ​ទាំងពីរ​នេះ ត្រូវ​បាន​ដាក់បញ្ចូល (Upload) ទៅ​ក្នុង​វេ​ប​សាយ​របស់​ប៊ែ​ល​ធី ដើម្បី ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់រូប​ទាញយក (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ​។​

​ទន្ទឹមគ្នានេះ តំណាង​សិស្ស​ឆ្នើម ៤​រូប ដែល​ទទួលបាន​ពិន្ទុ​អាយ​អែល (IELTS) ខ្ពស់ ៨.0 និង ៧.៥ បាន​ចែករំលែក​បទ ពិសោធន៍​ជោគជ័យ​ដែលមាន​កត្តា​រួមផ្សំ​សំខាន់ៗ​៤​គឺ ១-​កត្តា​ខ្លួនឯង​៖ ត្រូវខិតខំ​សិក្សា​រៀនសូត្រ និង​មាន​គោលដៅ​, ២-​កត្តា គ្រួសារ​៖ មាតាបិតា​ផ្តល់ឱកាស​សិក្សា និង​ជំរុញ​លើកទឹកចិត្ត​បុត្រ​ធីតា​, ៣-​កត្តា​សាលា​៖ មាន​កម្មវិធីសិក្សា​ល្អៗ កម្មវិធីសិក្សា បន្ថែម​ទាំង​១២ គ្រូ​មាន​សមត្ថភាព បទពិសោធន៍ និង​គរុកោសល្យ ព្រមទាំង​មាន BELTEI App ជា​ជំនួយស្មារតី​ក្នុងការ សិក្សា និង ៤-​កត្តា​សង្គម​៖ ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ ដែល​ធ្វើឱ្យ​សិស្ស​មានឱកាស​បាន​រៀនសូត្រ​ខ្ជាប់ខ្ជួន​ទៅតាម កម្មវិធីសិក្សា​របស់​ក្រសួង និង​សាលា​បានដាក់ចុះ​។​

ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក្មួយៗ ដែល​បាន​ខិតខំ​យកចិត្ត ទុកដាក់​ប្រឹងប្រែង​សិក្សា​រៀនសូត្រ និង ស្តាប់​គ្រូ​ពន្យល់ ក៏ដូចជា​គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង​គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គមជាតិ រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​បញ្ចប់​វគ្គ និង​ទទួលបាន​សញ្ញាប័ត្រ ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA) នាពេលនេះ​។ លោក​បណ្ឌិត ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ ទាំងអស់ ឱ្យ​ខិតខំ​យកចិត្តទុកដាក់​លើ​ការរៀនសូត្រ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​ក្នុងការ ចាប់យក​អាជីព​ទៅ​ថ្ងៃ​អនាគត និង​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ​ការងារ ជាមួយ​បណ្តា​យុវជន​ទាំងអស់ ទាំង​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​ជា ពិសេស​ដើរ ឱ្យទាន់​នូវ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា សម័យ​បដិវត្ត​ឧស្សាហកម្ម​៤.០​។

​ជាទី​បញ្ចប់ លោក​បណ្ឌិត និង លោកជំទាវ បាន​ចូលរួម​អបអរសាទរ និង​ប្រគល់​សញ្ញាប័ត្រ​ដល់​សិស្ស ជ័យលាភី​ទាំង ១,០២២​នាក់ នាពេលនោះ​ផងដែរ​៕

ដោយ​ ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២៨ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម