ព័ត៌មានជាតិ
គ្រួសារកំពុងតាមរកសព ក្រោយបុរសម្នាក់ត្រូវទឹកហូរកួចទៅបាត់ នៅស្រុកថ្មគោលខេត្តបាត់ដំបង
បុរសម្នាក់ ត្រូវបានទឹកហូរកួចនាំយកទៅបាត់ ពេលកំពុងលេងទឹកហូរ នៅចំណុចបាតង់បិទបើកទ្វាទឹក ស្ថិតនៅភូមិ កៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។ បន្ទាប់ពីមានករណីនេះកើតឡើង អាជ្ញាធរបានហាមអ្នកភូមិកុំឲ្យទៅលេងទឹកបន្តទៀត បើមិនចេះហែលទឹកដោយស្ទាត់ជំនាញ នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

សមត្ថកិច្ចប្រាប់ថា ករណីនេះបានកើតឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រម៉ាណជា៣ និង០០នាទី នៅ ចំណុចភូមិឃុំខាងលើ។ ជនរងគ្រោះមាន ឈ្មោះ យ៉ាន ដារ៉ា ហៅ(ព្លូង) ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។បើតាមសាច់ញាតិ និងមិត្តភ័ក្តិជនរងគ្រោះបានប្រាប់ថា មុនកើតហេតុពួកគេបាននាំគ្នាមកលេងទឹក នៅត្រង់ចំណុចខាងលើ ខណៈដែ លកំពុងលេងសប្បាយ ជនរងគ្រោះក៏បានរអិលជើងធ្លាក់ទៅក្នុងទឹកដែលកំពុងហូរខ្លាំងកួចយកទៅបាត់។

ហើយសាច់ញាតិជនរងគ្រោះក៏បានរាយការណ៍ជូនទៅដល់អាជ្ញាធរភូមិឃុំនិងមន្ត្រីនគរបាលប៉ុស្តិ៍ផងដែរ ។ ភ្លាមៗនោះ អ្នកភូមិជាច្រើននាក់ ក៏បាននាំគ្នាជួយរាវរកសពជនរងគ្រោះចាប់តាំងពីម៉ោង៣:០០ នាទី រសៀលរហូតដល់ម៉ោង០៦ និង០០នាទីយប់ នៅតែរកមិនឃើញ បើទោះបីមានការអុជធូបបន់ស្រន់ហើយក៏ដោយ។
ក្រុមគ្រួសារបានបញ្ជាក់ថា បើយប់កាន់តែជ្រៅហើយនៅតែរកមិនឃើញទៀត ព្រឹកនេះ នឹងបន្តរុករកទៀត ខណៈមតិពលរដ្ឋខ្លះថា ប្រហែលសពអណ្តែតចុះទៅឆ្ងាយណាស់ហើយ ព្រោះតែទឹកហូរមានកម្រិតខ្លាំង តែបើមានសម្រះឬដើមឈើដុះតូចៗនៅចំណុចណាមួយតាមដងប្រឡាយ សពនឹងទើនៅចំណុចនោះ ។ ក្រុមគ្រួសារថា កំពុងបន្តតាមរកឲ្យឃើញ ដើម្បីយកមកធ្វើបុណ្យ តាមប្រពៃណី ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ