Connect with us

ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង់ លើកពីសក្តានុពលខេត្ត​ព្រះសីហនុ នៅក្នុងកិច្ចប្រជុំក្របខណ្ឌមហា​អនុតំបន់មេគង្គ

បានផុស

នៅ

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុ​ចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្រប​ខណ្ឌមហាអនុតំបន់មេគង្គ (GMS) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់ក្រោមជាតិមកពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចពិគ្រោះយោបល់នេះលោកអភិបាលរង បានលើកពីធាតុចូលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពការងារ កិច្ចការអភិវឌ្ឍ ការប្រើប្រាស់ធនធានឱ្យចំគោលដៅ និងការរៀបចំផែនការប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដែលភាពស៊ីគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

បន្ថែមពីលើនេះ លោក ឡុង ឌីម៉ង់ បានឆ្លៀតយកឱកាសនេះ លើកឡើងពីសក្តានុពលនៃការវិនិយោគ ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍នៃខេត្តព្រះសីហនុ ទស្សនវិស័យ និងគោលដៅអភិវឌ្ឍក្នុង​ភាពជាដៃគូនៃបណ្តាប្រទេសជាសមាជិកGMS លើកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនផងដែរ។

បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ បានកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងគ្រប់ផ្នែក រួមមានវិស័យសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មជាដើម។ ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏កំពុងទាក់ទាញភ្ញៀវទេសចរ​យ៉ាងសម្បើមផងដែរ ក្រោយពីបានតភ្ជាប់ផ្លូវល្បឿនលឿនរួចមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម