ព័ត៌មានជាតិ
មកដឹងកាតព្វកិច្ចក្នុងអំឡុងពេលសហគ្រាសផ្អាកសកម្មភាពអាជីវកម្ម
ក្នុងអំឡុងពេលអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន សហគ្រាសមិនអាច ចេញវិក្កយ បត្រអាករលើតម្លៃបន្ថែម លើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស, មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម និងមិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពអាជីវកម្មផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីពន្ធដារ។
លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្ន ត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំទៅតាមកាលកំណត់ជូនរដ្ឋបាល និងបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ (ប្រសិនបើមាន)។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី ពន្ធដារកម្ពុជា កាលពីថ្ងៃទី ១៩ ខែតុលា លោក ជាហេង បានបន្ថែមថា ក្នុងករណីសហគ្រាសផ្អាកសកម្មភាពអាជីវកម្មហើយមានតម្រូវការចេញវិក្កយបត្រអាករ ឬស្នើសុំឥណទានអាករលើតម្លៃបន្ថែម សហគ្រាសអាចដាក់លិខិតស្នើសុំមកអគ្គនាយដ្ឋានពន្ធដារ។
បើតាមអគ្គនាយដ្ឋានពន្ធដារ ចំពោះសហគ្រាសដែលបានអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន ឬត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ព្យួរទុកវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ប៉ុន្តែខកខានមិនបានដាក់លិខិតប្រកាសសារពើពន្ធ ប្រចាំខែ និងប្រចាំឆ្នាំប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ នឹងធ្វើការគណនាប្រាក់ពិន័យទោសទណ្ឌដោយស្វ័យប្រវត្តិនូវពន្ធបន្ថែម ១០% និងការប្រាក់ ១,៥% ក្នុង១ ខែ នៃប្រាក់ពន្ធដែលត្រូវបង់ព្រមទាំងពន្ធបន្ថែមចំពោះអំពើរាំងស្ទះការអនុវត្ត បទប្បញ្ញត្តិស្តីពីពន្ធដារចំនួន ២ លានរៀលជារៀងរាល់ខែ នៃខែដែលខកខានមិនបានប្រកាសពន្ធ។
តាមប្រភពដដែលបានឱ្យដឹងថា សម្រាប់សហគ្រាសដែលស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្នត្រូវមានលក្ខខណ្ឌដូចជា៖ ជាសហគ្រាសដែលពុំទាន់មានសកម្មភាពអាជីវកម្ម ឬកំពុងផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ននៅទីចាត់ការសហគ្រាស ឬសាខាណាមួយរបស់សហគ្រាស។ រយៈពេលស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មមួយលើកមិនត្រូវលើសពី ៦ខែ នឹងក្រោយចប់ ៦ខែ អាចមានសិទ្ធិស្នើសុំបន្តទៀត៕
អត្ថបទ៖ ផល ធារិត
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់