ព័ត៌មានជាតិ
ក្រុមហ៊ុនចិន មានឆន្ទៈផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មីនៅកម្ពុជា
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី GICI ស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន បានបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការចុះមកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពផ្តល់ទុនវិនិយោគដល់ធុរកិច្ចថ្មីនៅកម្ពុជា។ ក្រុមហ៊ុនក៏បានរំលេចបន្ថែមអំពីភាពជាដៃគូរបស់ខ្លួនកន្លងមកជាមួយបណ្ដាប្រទេសដែលជាសមាជិករបស់កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ ហើយក្នុងនោះកម្ពុជា ក៏ជាសមាជិកកម្មវិធីនេះផងដែរ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមានភាពប្រាកដនិយមខ្ពស់ លើការធ្វើសហប្រតិបត្តិការ និងវិនិយោគជាមួយគ្នា។

ការបង្ហាញឆន្ទៈក្នុងការផ្តល់ទុនសម្រាប់វិនិយោគធុរកិច្ចថ្មីនៅកម្ពុជា ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅប្រទេសចិន កាលពីថ្ងៃទី ២១ តុលា។
លោក ស៊ុន ចាន់ថុល បានបន្តបេសកកម្មក្នុងទីក្រុង Guangzhou ដោយបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី Guangzhou International Corporate Incubator (GICI) របស់ ក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group ស្របតាមការស្វាគមន៍យ៉ាងកក់ក្តៅពីលោក Qun Ge នាយករង និងជាប្រធានប្រតិបត្តិក្រុមហ៊ុន។

ក្នុងដំណើរទស្សននេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការងារមួយចំនួនជូនគណៈប្រតិភូកម្ពុជា។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកអំពីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការងារធុរកិច្ចថ្មីនេះ តាមរយៈការបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគ។ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលើការបណ្ដាក់ទុនវិនិយោគធុរកិច្ចរបស់ខ្លួននៅកម្ពុជា ព្រមទាំងអញ្ជើញក្រុមហ៊ុនចុះមកធ្វើទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវរាល់សក្ដានុពលរបស់កម្ពុជា។
គួរបញ្ជាក់ថា មជ្ឍមណ្ឌល GICI ជាមជ្ឈមណ្ឌលដ៏ជោគជ័យមួយ ហើយតាមរយៈការគាំទ្ររបស់មជ្ឍមណ្ឌលនេះ បានជួយជំរុញឱ្យធុរកិច្ចថ្មីចំនួន១២ បានទទួលការជោគជ័យ រហូតដល់មានលទ្ធភាពអាចបោះភាគហ៊ុនលើទីផ្សារភាគហ៊ុនបានផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី