ព័ត៌មានជាតិ
ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ
អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ. ស.ហ.) ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ នឹងរៀបចំសិក្ខាសាលាស្ដីពី “ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅថ្ងៃទី ២៣ តុលា នៅនៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ី វ៉ន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ. ស. ហ.។ តាមរយៈសិក្ខាសាលានេះ នឹងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ រួមមាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), តំណាងអាជ្ញាធរសេវាហិរញ្ញវត្ថុឥណ្ឌូណេស៊ី (OIK), តំណាងធនាគារជាតិនៃកម្ពុជា, តំណាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ. ស.ហ. និងក្រុមហ៊ុន Banhi ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១៥០ នាក់ ដែលអញ្ជើញពីក្រសួង-ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ, និយ័តករនិងអង្គភាពក្រោមឱវាទ អ. ស.ហ., គ្រឹះស្ថានអប់រំ, សមាគម, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជនដទៃទៀតដែលធ្វើប្រតិបត្តិការក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងសាធារណជនទូទៅ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់មជ្ឈដ្ឋាន សម្រាប់កំណត់ទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ សំដៅការរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ដែលឆ្លើយតបនឹងការអនុវត្តវិធានការគោលនយោបាយអាទិភាពរបស់គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ