Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយរបស់កូរ៉េសហការជាមួយសាកលវិទ្យាល័យអន្ដរជាតិផ្តោត​លើការបណ្ដុះបណ្ដាលផ្នែក​សុខាភិបាល

បានផុស

នៅ

ក្រុមហ៊ុន Wannabe Group (វ៉ាន់ណាប៊ីគ្រុប) ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់(MOU)ជាមួយសាកលវិទ្យាល័យអន្ដរជាតិរយៈពេល៥ឆ្នាំ ដើម្បីជំរុញការបណ្ដុះបណ្ដាលផ្នែកសុខាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២៣រវាងលោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុន wannabe group (វ៉ាន់ណាប៊ីគ្រុប)ជាមួយលោក បណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្ដរជាតិនៅសាកលវិទ្យាល័យអន្ដរជាតិ។

លោកបណ្ឌិតសភាចារ្យ នេត បារ៉ុម បានមានប្រសាសន៍ថា កន្លងមកសាកលវិទ្យាល័យអន្ដរជាតិ បានធ្វើការ​សហប្រតិបត្តិការជាមួយបណ្ដាដៃគូបរទេសជាច្រើន ដែលក្នុងនោះភាគច្រើនជាមួយប្រទេសកូរ៉េ ក្នុងន័យផ្ដល់ចំណេះ និងជំនាញបានពេញលេញសម្រាប់និស្សិតដែលបាននិងកំពុងសិក្សាក្នុងក្របខណ្ឌសាកលវិទ្យាល័យអន្ដរជាតិ សម្រាប់មុខជំនាញបច្ចេកវិទ្យា វិទ្យាសាស្រ្ដសុខាភិបាលដូចជាទន្ដសាស្រ្ដជាដើម។

លោកបាមបន្តថា សម្រាប់ការចុះអនុស្សារណៈជាមួយភាគីកូរ៉េនាពេលនេះ គឺជាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ដើម្បីពង្រឹង​និងពង្រីកគុណភាពនៃការបណ្ដុះបណ្ដាលអប់រំ ដោយប្រើប្រាស់បច្ចេកវិទ្យាMetaverse។ បច្ចេកវិទ្យានេះ គឺអាច​អនុញ្ញាតឱ្យយើងមានភាពងាយស្រួលក្នុងការរៀននិងបង្រៀនពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាបំប្លែងពិភពនិម្មិត​ឱ្យដូចទៅនឹងពិភពពិតដែលយើងកំពុងរស់នៅ ហើយមានគុណភាពល្អប្រសើរជាងបច្ចេកវិទ្យាមួយចំនួន ដែលយើង​កំពុងពេញនិយមប្រើប្រាស់នាពេលសព្វថ្ងៃ។

លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុនWannabe group បានបញ្ជាក់ថាពិភពលោក​បច្ចុប្បន្នបានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ហើយបច្ចុប្បន្នេះ សម្រាប់​ប្រទេស​កូរ៉េ ជាពិសេសគឺក្រុមហ៊ុន Wannabe group របស់លោក កំពុងធ្វើការយ៉ាងសកម្មជា​មួយនឹងបច្ចេក​វិទ្យាMetaverse ខណៈដែលប្រទេសកូរ៉េរបស់លោក កំពុងតែស្ថិតក្នុងដំណើរការ​យ៉ាងពេញច្រើន​រហូតដល់ខ្ទង់ម៉ឺន​ទីតាំងក្នុងស្រុក។ ដោយឡែក លោកមើលឃើញថា សម្រាប់កម្ពុជា ដែលជាប្រទេស​កំពុងរៀបចំខ្លួនដើម្បីឈាន​ចាប់យកបច្ចេកវិទ្យាទំនើបៗ គឺទាមទារជាចាំបាច់ណាស់នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូល​ក្នុងសង្គមបច្ចេកវិទ្យាបានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងមហិមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកបានបញ្ជាក់ឱ្យដឹងថា Metaverse សំដៅលើពិភពលោកដែលបង្កើតឡើងដោយប្រើ​ប្រាស់បច្ចេកវិទ្យាការ​ពិភពនិម្មិត ដើម្បីឲ្យស្រដៀងទៅនឹងពិភពពិតដែលយើងរស់នៅ។ នៅក្នុងពិភពនិម្មិតនេះ មិនត្រឹមតែមានអន្តរ​កម្មជាមួយមនុស្សផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រើប្រាស់ដោយប្រើរូបតំណាងផងដែរ ដែលអាចជួយឱ្យក្រុមហ៊ុនជុំវិញពិភពលោករីកចម្រើននាពេលអនាគត។ វាគឺជាវិស័យឧស្សាហកម្មដ៏ជោគជ័យមួយ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មមួយ និងជាការវិនិយោគដែលកំពុងទទួលការចាប់អារម្មណ៍ខ្ពស់។

WANNABE GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ក្នុងគោលដៅជំរុញ “ប្រព័ន្ធសុខុមាលភាព​ដែលទ្រទ្រង់​ដោយខ្លួនឯង” “self-sustaining welfare system”។ WANNABE GROUP មានទស្សនវិស័យជួយ​មនុស្សដែលមានជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាខ្សោយក្នុងការសម្របខ្លួនឱ្យទាន់ពេលវេលា និងអាចឈរជើងបាន​ដោយរឹងមាំក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម