Connect with us

ព័ត៌មានជាតិ

JOTA-JOTI ​ជាសកម្មភាពមួយដ៏មានសារ:សំខាន់ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់យុវជនកាយរឹទ្ធ

បានផុស

នៅ

ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត (JOTA-JOTI) ជាសកម្មភាពមួយដ៏មានសារ:សំខាន់ ដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រឹងនូវបំណិនមួយចំនួនរបស់យុវជនកាយរឹទ្ធិ។ នេះជាការបញ្ជាក់របស់លោក​ សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងកម្មវិធី ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ ក្រោមមូលបទ “ភាពជាអ្នកដឹកនាំវ័យក្មេងដើម្បីសន្តិភាព” នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ ក្រសួងអប់រំ បានឱ្យដឹងថា ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិតនេះ គឺលើសពីការបោះជំរំធម្មតា ដែលអាចឱ្យ​យុវជនកាយរឹទ្ធិបានស្គាល់ពីភាគីសមាជិកនៅតាមប្រទេសមួយចំនួននៅទូទាំងពិភពលោក និងអាចធ្វើទំនាក់ទំនងជាមួយសមាជិកនៃបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ក្រៅពីការទំនាក់ទំនងនៃសមាជិកកាយរឹទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបន្ថែមថា សម្រាប់ប្រធានបទដែលបានលើកឡើងថ្ងៃនេះ គឺពិតជាមានសារ:សំខាន់ណាស់ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍយុវជន តាមរយ:ការចូលរួមនូវសកម្មភាពនៃការផ្តល់សេវាផ្សេងៗ ដើម្បីសម្រេចបាននូវសសរស្តម្ភទាំងបួន (និរន្តរភាព-បរិស្ថាន សន្តិភាព-ទំនាក់ទំនងនៅក្នុងសហគម សុខភាព-សុខមាលភាព និងបំណិនជីវិត) របស់គោលដៅនៃការអភិវឌ្ឍប្រកដោយជីរភាព(Sustainable Development Goals-SGS)។

លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យយុវជនកាយរឹទ្ធិទាំងអស់ត្រូវចូលរួម លើកកម្ពស់សន្តិភាព ដើម្បីដោះស្រាយបញ្ហាវិស្សមភាព និងការពារបរិស្ថាន។ ទន្ទឹមនោះ លោកសង្ឃឹមថា តាមរយ:កម្មវិធីនេះ យុវជនកាយរឹទ្ធិ ទាំងកាយរឹទ្ធិប្អូន កាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង អាចមានឱកាសសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកបន្ថែមទៀត ជាពិសេស ការអភិវឌ្ឍជំនាញ បណិនជីវិតថ្មីៗ ដូចជា បំណិនទំនាក់ទំនង បំណិនធ្វើការងារជាក្រុម បំណិនភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការបង្កើតនូវទស្សនាទាន និងមានគំនិតច្នៃប្រឌិតថ្មីៗ ចេះចែករំលែកបទពិសោធគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។ លើសពីនេះ គឺការពង្រឹងអត្តសញ្ញាណជាតិ និងមោទនភាពជាតិនៃកាយរឹទ្ធិជាតិកម្ពុជា។

សូមបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិតាមរលកធាតុអាកាសលើកទី៦៦ និងប្រព័ន្ធអ៊ីនធឺណិតលើកទី២៧ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយកាយរឹទ្ធិជាតិកម្ពុជា គឺក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងគាំទ្រទៅលើ គោលនយោបាយរាជរដ្ឋាភិបាលឌីជីថល(២០២២-២០៣៥) របស់រាជរដ្ឋាភិបាល។ ជាពិសេសដើម្បីផ្តល់ឱកាស ដល់យុវជនកាយរឹទ្ធិអភិវឌ្ឍ និងបង្ហាញនូវភាពប៉ិនប្រសព្វ សមត្ថភាពលើបំណិនបច្ចេកវិទ្យាព័ត៌មាន បំណិនSTEM ការអប់រំឌីជីថល បណ្ដុះគំនិតអាជីវកម្មលើផ្នែកបច្ចេកវិទ្យា ការបន្សំខ្លួន និងការត្រៀមខ្លួនបើកចំហកាន់តែទូលំទូលាយ ទៅកាន់សង្គម និងសំដៅបណ្តុះយុវជនឱ្យក្លាយជាប្រជាពលរដ្ឋមានទំនួលខុសត្រូវ និងសមត្ថភាពច្បាស់លាស់ក្នុងការ ប្រកួតប្រជែងទីផ្សារការងារ និងមុខរបរក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងជាពិសេស សំដៅផ្សារភ្ជាប់យុវជននិយាយជារួម និងយុវជនកាយរឹទ្ធិនិយាយដោយឡែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម