Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកទឹកឈូ រៀបចំទូកត្រៀមប្រណាំង​ដើមខែវិច្ឆិកាខាងមុខ

បានផុស

នៅ

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ឹម  ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំមន្រ្តីសាលាស្រុក និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំពិធីលើករាសីប្រោសព្រំដល់ទូកង ទឹកឈូសែនជ័យ ដើម្បីដាក់ទៅក្នុងទីលានហ្វឹកហាត់ ត្រៀមចូលរួមប្រណាំងអបអរ ក្នុងពិធីបុណ្យ អុំទូក  បណ្ដែតប្រទីប  អកអំបុក  និងសំពះព្រះខែរយៈពេល​ពីរថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តកំពត កាលពី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងមក​នេះលោក  ម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា បើមិនមានការប្រែប្រួលនោះទេ រដ្ឋបាលខេត្តកំពត បានសម្រេចជ្រើសរើសយកថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីប្រារព្ធពិធីប្រណាំងទូកង ខ្នាតប្រពៃណី​និងធ្វើឡើងនៅតាមបណ្ដោយឆ្នេរព្រែកកំពង់បាយ នៅមុខសាលា ខេត្តកំពតចាស់តែម្តង។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានលើកឡើងទៀតថា នៅខេត្តកំពត ត្រូវរៀបចំឱ្យព្រឹត្តិការណ៍​ប្រណាំង​ទូកងខ្នាតប្រពៃណីឱ្យធំជាងមុន ដើម្បីទាក់ទាញយកភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកលេង​កម្សាន្តនៅខេត្តកំពត កាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណូលដល់ប្រតិបត្តិករ នៅក្នុងពិធីព្រឹត្តិការណ៍មួយនេះ និងបង្កើតឱ្យ​មានព្រឹត្តិការណ៍ធំៗ កម្សាន្តឱ្យសប្បាយបានច្រើន។

រដ្ឋបាលខេត្តកំពត បានរៀបចំធ្វើការប្រណាំងទូកងខ្នាតប្រពៃណីនេះចំនួន ២លើក រួចមកហើយនៅ​ក្នុងឆ្នាំ២០២២​កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូកង ខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ ហើយសម្រាប់ឆ្នាំនេះ​រដ្ឋបាលខេត្តធ្វើការប្រណាំងទូកង ខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនេះនិងមានព្រឹត្តិការណ៍ប្រគុំតន្ត្រី ហើយនិងមានការបាញ់កាំជ្រួច តាំងពិព័រណ៍ ភូមិមួយ ផលិតផលមួយនៅក្នុងពិធីប្រណាំងទូកចំនួន២ថ្ងៃនេះផងដែរ។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម