Connect with us

ព័ត៌មានជាតិ

ជប៉ុនស្នើកម្ពុជារួមគ្នាបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ខណៈបទល្មើសមួយនេះធ្វើឲ្យជន​ជាតិ ជប៉ុនបាត់បងលុយរាប់ពាន់លានដុល្លារ

បានផុស

នៅ

លោក Yoshimi Ogata អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន បានស្នើ សុំដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញឲ្យបានសកម្ម និងទាន់ពេលវេលា បន្ថែមទៀត ខណៈបច្ចុប្បន្ននេះជនជាតិជប៉ុនរបស់លោកបានបាត់បង់ថវិការាប់ពានលានដុល្លារអាមេរិក ដោយសារតែបទល្មើសបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំកិច្ចសហការជាមួយនគរបាលកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅប្រទេសឡាវ ខណៈដែលភាគីទាំងពីរអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ Yoshimi Ogata បានថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។

លោក Yoshimi Ogata បានលើកឡើងទៀតជាមួយនឹងសមិទ្ធផលដែលភាគីទាំងពីរសម្រេចបាន នោះលោក ក៏បានលើកឡើងករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងក្នុងសកលលោក ក្នុងតំបន់ និងក្នុងប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋជប៉ុនជាច្រើននាក់រងគ្រោះបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាអាមេរិក។

ជាមួយនឹងការផ្តល់កិច្ចសហការពីសំណាក់នគរបាលជាតិកម្ពុជា ដែលបានបង្ក្រាបមុខសញ្ញាមកសម្ងំលាក់ខ្លួនលួចលាក់ប្រព្រឹត្តបទល្មើសឆបោកឆ្លងដែនជាច្រើនករណីធំៗ តាងនាមឲ្យអគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានគោរពស្នើសុំនគរបាលជាតិកម្ពុជា បន្តផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធ និងរឹងមាំថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាទំនើបនេះទាន់ពេលវេលា។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ប្រាប់ដល់ភ្នាក់ងារនគរបាលជាតិជប៉ុនអំពីគោលជំហររបស់នគរបាលជាតិកម្ពុជាចំនួនផងដែរ ដោយក្នុងនោះនាយឧត្តម សេនីយ៍ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មិនត្រឹមតែប្តេជ្ញាបន្តថែរក្សានូវទំនាក់ទំនងដែលមានពីមុនជាមួយទីភ្នាក់ងារនគរបាលជាតិជប៉ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងបន្តធ្វើការពូនជ្រុំសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់នេះ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយវឌ្ឍនភាព។ ឆ្លើយតបទៅនឹងជំនួយឧបត្ថម្ភគាំទ្រផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន ជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស ជូនដល់កងកម្លាំងនគរបាលជាតិកម្ពុជារយៈកាលកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានក្រោមច្បាប់ដែលពាក់ព័ន្ធ។ និងរាល់សំណើសុំកិច្ចសហការ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានឹងផ្តល់ជូនភ្លាមៗនៅពេលទទួលបានព័ត៌មានច្បាស់លាស់និងមានភស្តុតាងឯកសារគ្រប់គ្រាន់ដែលជាមូលដ្ឋាននៃការបើកកិច្ចប្រតិបត្តិការ។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍ចំពោះពលរដ្ឋកម្ពុជា ដែលមានបញ្ហាផ្លូវច្បាប់អន្តោប្រវេសន៍ក្នុងពេលរស់នៅបម្រើការងារ ក្នុងប្រទេសជប៉ុន ឆាប់បានបញ្ជូនត្រឡប់មកកម្ពុជាវិញ និងបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល កសាងធនធានមន្រ្តីអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ខណៈសំណើរខាងលើនេះត្រូវបានភាគីជប៉ុនទទួលយកទៅពិចារណា និងអន្តរាគមន៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម