Connect with us

ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជាបន្តធ្លាក់ភ្លៀង ៣ ថ្ងៃដោយសារឥទ្ធិពលព្យុះត្រូពិក

បានផុស

នៅ

​ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃច័ន្ទនេះថា ​កម្ពុជានឹងបន្តធ្លាក់ភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះត្រូវពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea)។

​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើ​ឈូង​សមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតី​នៅ​លើ​សមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធ​សម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យម​មកលើ​តំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជា​ណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាតុភូតនេះ នឹងធ្វើឱ្យព្រះរាជាណាចក្របន្តធ្លាក់ភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម គ្រប​ដណ្តប់​លើ​ផ្ទៃ​ដីពី ៣០% ទៅ ៥០% ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែតុលា​នៅតាមបណ្ដាខេត្ត​តំបន់ខ្ពង់​រាប​មួយ​ចំនួនដូចជា ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។​

ចំណែកឯរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់​នៅក្នុង​កម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​ឃាតក​ឈ្មោះ ស្រី ស៊ី​ណា មក​សាកសួរ​បន្ថែម

សន្តិសុខសង្គម៩ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម