ព័ត៌មានជាតិ
សហជីពកម្មកររោងចក្រគាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រ
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យ សិក្សាសហគមន៍នៅតាមគោលដៅរោងចក្រសហគ្រាសឱ្យបានច្រើនបន្ថែមទៀត។

លោកយល់ឃើញថា នេះជាចំណុចល្អបំផុត ដែលរាជរដ្ឋាភិបាលបានគិតគូរមិនត្រឹមតែទៅលើការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាព ជីវភាពនៃក្រុមគ្រួសារ កម្មករនិយោជិតទៀតផង។
ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិត ដែលមាន កូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅក្បែរកន្លែងធ្វើការងាររបស់ខ្លួនទៀតផង។

លោក ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករនិយោជិតដែលមានកូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព សុវត្ថិភាព និងការមើលថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រ សហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោតអារម្មណ៍ទៅលើការងារ។
ក្នុងនាមជាប្រធានសហជីពតំណាងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរក៏ដូចជាកម្មករ និយោជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រសហគ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលាទៅតាមដំណាក់កាល ដូចដែលរាជរដ្ឋាភិបាលបានកំណត់ការអនុវត្តក្នុងគោលនយោបាយនៃអាណត្តិទី៧នេះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗនេះដែរថា រាជរដ្ឋាភិបាល បានគិតគូរជាជំហាន ដើម្បីជួយសម្រួលដល់កម្មករ-កម្មការិនីដែលមកធ្វើការជួបការលំបាកក្នុងការថែទាំកូនដោយខ្លះអាចយកកូនទៅផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។
ជាមួយគ្នា មត្តេយ្យសហគមន៍គឺមិនមែន សម្រាប់តែបងប្អូន កម្មករកម្មការិនី ប៉ុណ្ណោះទេ តែក៏សម្រាប់កូនចៅ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍នោះផងដែរដែលអាច យកកូនចៅទៅដាក់នៅមត្តេយ្យសហគមន៍នៅក្បែរផ្ទះរបស់ពួកគាត់។

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុង ចំណោមការងារអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលត្រូវអនុវត្ត ក្នុងរយៈ ពេល ពីរឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយ ក្រសួងកិច្ច ការ នារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគី និយោជក និងតំណាងភាគីកម្មករ និយោជិតរួមគ្នាសិក្សាលទ្ធភាព បង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់ និងសម្រាល កូនបានចំនួន ៤០៦,០១២នាក់។
ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ